ក្រសួងពាណិជ្ជកម្ម កៀងគរឲ្យម្ចាស់សហគ្រាសក្នុងស្រុកទៅចូលរួមពិព័រណ៍អន្តរជាតិនៅប្រទេសចិន
ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ពាណិជ្ជករ អាជីវករ និងសាធារណជនទូទៅឲ្យដឹងថា៖ ការិយាល័យពិព័រណ៍អន្តរជាតិ សហគ្រាសខ្នាតតូច និងមធ្យមនៃសាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ “The 15th China International SME Fair” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែតុលា ឆ្នាំ២០១៨ នៅ POLY World Trade Center Expo ទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។
ស្របជាមួយព្រឹត្តិការណ៍នេះ ក្រសួងពាណិជ្ជកម្ម អញ្ជើញពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានបំណងទៅចូលរួមផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន ឬមានគម្រោងស្វែងរកដៃគូពាណិជ្ជកម្មក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ សូមមកទាក់ទង និងបំពេញបែបបទនៅនាយកដ្ឋាន កិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ដោយភ្ជាប់មកជាមួយនូវពាក្យស្នើសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
សម្រាប់អាជីវករ ឬ ពាណិជ្ជករដែលចាប់អារម្មណ៍អាច ទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍