Connect with us

ប្រើ​ថ្នាំ​ជំនួយ​សាច់ដុំ​ ​និង​ថ្នាំ​ប្រឆាំង​ការ​ជ្រុះសក់​អាច​បណ្តាល​ឱ្យ​អត់មាន​កូន​ប្រើ​អស់មួយជីវិត​

អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ ​បញ្ជាក់​ថា​ ​ផឹកថ្នាំ​ ​(​Steriods​)​ ​ជួយ​បង្កើន​សាច់ដុំ​ ​និង​ប្រឆាំង​ការ​ជ្រុះសក់​ ​អាច​បំផ្លាញ​មេជី​វីត​ឈ្មោល​ ​និង​បណ្ដាលឲ្យមាន​ជំងឺបេះដូង​ផង​ដែរ​។​

​លោក​វេជ្ជបណ្ឌិត​ ​James​ ​Mossman​ ​នៃ​សាកល​វិទ្យាល័យ​ ​Brown​ ​របស់​អាមេរិក​ ​លើកឡើង​ថា​ ​ប្រុស​ៗ​មួយចំនួន​ ​ដែល​មាន​រាង​ធំៗ​ ​បាន​ទៅ​ធ្វើតេស្ដ​ពិនិត្យ​មេជី​វិត​ឈ្មោល​របស់​ពួកគេ​។​ ​លោក​ថា​ ​ប្រុស​ៗ​ទាំងនោះ​ ​ព្យាយាម​ធ្វើឲ្យ​រាងកាយ​របស់​ពួកគេ​ ​ធំ​លឿន​ពេក​ ​ដូច្នេះ​ពួកគេ​គ្មាន​មេជី​វិត​នៅក្នុង​ទឹកកាម​របស់​ពួកគេ​នោះ​ទេ​។​ ​ថ្នាំ​ ​(​Anabolic​ ​Steroids​)​ ​ដែល​ប្រើ​ ​ដើម្បី​បង្កើន​កំណើន​សាច់ដុំ​ ​ប៉ះពាល់​ក្រពេញ​អ៊ី​ប៉ូ​ភី​សរ​បស់​ខួរក្បាល​ ​ដោយធ្វើ​ឲ្យ​ក្រពេញ​នេះ​ ​មាន​ប្រតិកម្ម​ឈប់​ផលិត​អ័រម៉ូន​ ​២ប្រភេទ​ ​គឺ​អ័រម៉ូន​ ​FSH​ ​និង​ ​LH​ ​ដែល​ជា​អ័រម៉ូន​សំខាន់​ ​សម្រាប់​ផលិត​មេជី​វិត​។​

​ស្រដៀងគ្នា​នេះ​ដែរ​ ​ប្រុស​ៗ​ ​ប្រើ​ថ្នាំ​ ​ដើម្បី​បង្ការ​ការ​ជ្រុះសក់​ ​ក៏​ប៉ះពាល់​ដល់​មេជី​វិត​ឈ្មោល​ដែរ​ ​ដោយធ្វើ​ឲ្យ​មុខងារ​ផ្លូវភេទ​របស់​ប្រុស​ៗ​ ​មិន​ដំណើរការ​ ​និង​ឈាន​ទៅ​បំផ្លាញ​មេជី​វិត​។​ ​ថ្នាំ​រារាំង​ការ​ជ្រុះសក់​ ​បាន​ផ្លាស់ប្ដូរ​ដំណើរ​ដែល​អ័រម៉ូន​តេ​ស្ដូ​តេ​រ៉ូន​ ​ធ្វើមេ​តា​ប៉ូលិស​ក្នុង​រាងកាយ​ ​ហើយ​ធ្វើសក់​លែង​ជ្រុះ​ច្រើន​។​

​លោក​សាស្ត្រា​ចារ្យ​ ​Allan​ ​Pacey​ ​នៃ​សាកល​វិទ្យាល័យ​ ​Sheffield​ ​បញ្ជាក់​ថា​ ​“​ខ្ញុំ​គួរ​និយាយ​ថា​ ​អ្នកប្រើ​ថ្នាំ​ជំនួយ​ ​(​Anabolic​ ​Steroids​)​ ​ទំនង​ប្រឈម​នឹង​អត់​កូន​…​ ​ប្រហែល​ ​៩០​%​”​៕​

​អត្ថបទ​៖​ ​Hello​ ​គ្រូពេទ្យ​

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com