Connect with us

Spurs​ ​ចង់បាន​កីឡាករ​វ័យក្មេង​របស់​ ​Real​ ​Betis​ ​ក្នុង​តម្លៃ​ប្រហែល​ ​៦០លាន​ ​ប៉ុន្តែ​ក្លិប​សាម៊ី​ចង់បាន​ ​១០០លាន

អង់គ្លេស​៖​ ​ក្រុម​ ​Tottenham​ ​Hotspurs​ ​ចង់បាន​កីឡាករ​វ័យក្មេង​ ​Giovani​ ​Lo​ ​Celso​ ​របស់​ក្លិប​ ​Real​ ​Betis​ ​ក្នុង​តម្លៃ​ប្រហែល​ ​៦០លាន​អឺ​រ៉ូ​។​Lo​ ​Celso​ ​មានតម្លៃ​ទិញ​ផ្ដាច់​កុងត្រា​ប្រហែល​ ​១០០លាន​អ៊ឺ​រ៉ូ​ ​ហើយ​ត្រូវ​បាន​គេ​យល់ថា​ ​ក្លិប​ ​Real​ ​Betis​ ​ចង់​លក់​ក្នុង​តម្លៃ​ខ្ពស់​។​ ​

Spurs​ ​នឹង​ត្រូវ​ប្រកួតប្រជែង​ខ្ពស់​ ​ដើម្បី​នាំ​យក​កីឡាករ​អាហ្សង់ទីន​វ័យ​ ​២៣ឆ្នាំ​ ​ជាមួយនឹង​ក្លិប​ដទៃទៀត​ដែល​ចាប់អារម្មណ៍​ ​ខណៈ​ក្រុម​មាន់​ខ្នាយ​មាស​មួយ​នេះ​ខាន​ទិញ​កីឡាករ​តាំងពី​ខែមករា​ ​ឆ្នាំ២០១៨​ ​មក​ម្ល៉េះ​ ​ក្រោយពេល​ចំណាយ​ប្រាក់​ ​២៣លាន​ផោន​សម្រាប់​ខ្សែបម្រើ​ស្លាប​ ​Lucas​ ​Moura​។​

Lo​ ​Celso​ ​ដំបូង​បាន​ចូលរួម​ជាមួយ​ ​Betis​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៨​ ​ពី​ ​PSG​ ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​ ​ប៉ុន្តែ​ក្លិប​នៅ​មួយ​នេះ​ ​La​ ​Liga​ ​មាន​ជម្រើស​ទិញ​យក​តែម្ដង​នៅ​ខែមេសា​ក្នុង​តំលៃ​ ​២២លាន​អឺ​រ៉ូ​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម