Emery ថា កីឡាករជាច្រើននៅតែចង់លេងឲ្យ Arsenal ទោះបីមិនបានលេង Champions League
អង់គ្លេស៖ អ្នកចាត់ការ Unai Emery និយាយថា កីឡាករជាច្រើននៅតែចង់លេងឲ្យ Arsenal ទោះបីជាក្លិបមិនបានលេងក្របខ័ណ្ឌ Champions League ក៏ដោយ។ការបរាជ័យ ៤-១ របស់ Arsenal ក្រោយថ្វីជើងរបស់ Chelsea នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League មានន័យថា ក្រុមកាំភ្លើងធំបានខកខានការប្រជែងដណ្តើមពានរង្វាន់ធំអឺរ៉ុបក្នុងរដូវកាលទីបី។
តែទោះជាយ៉ាងណាក៍ដោយ ក៍លោក Emery និយាយថា យើងមានភាពស្ងប់ស្ងាត់ ហើយខ្ញុំមានភាពវិជ្ជមានសម្រាប់អនាគតរបស់យើង ។ យើងគឺជាក្រុមដ៏ធំ ហើយ Arsenal គឺជាឈ្មោះដ៏ធំមួយនៅក្នុងពិភពបាល់ទាត់ ហើយមានកីឡាករជាច្រើនចង់លេងនៅទីនេះ។
Arsenal បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុងក្របខ័ណ្ឌ Premier League ស្របពេលចាញ់វគ្គផ្តាច់ព្រ័ត្រ Europa League ហើយក្រុមកាំភ្លើងធំ នឹងលេងក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍