Connect with us

មិនខ្ចី​តាមដាន​នរណា​ ​ក៏​ ​Lisa​ ​ទទួល​បាន​ចំនួន​អ្នក​តាមដាន​ ​២០​ ​លាន​នាក់​ដែរ​

​កូរ៉េ​ខាងត្បូង​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​Lisa​ ​ដែល​ជាស​មា​ជិ​ក​ជនជាតិ​ថៃ​របស់​ក្រុម​ចម្រៀង​នារី​ ​Blackpink​ ​បាន​បំបែក​ឯតទគ្គកម្ម​សម្រាប់​តារាចម្រៀង​ស្រី​នៅក្នុង​ ​K​-​pop​ ​ដែល​មាន​ចំនួន​អ្នក​អ្នក​តាមដាន​ច្រើនជាង​គេ​បំផុត​នៅក្នុង​បណ្តាញ​សង្គម​ ​Instagram​ ​។​ ​Lisa​ ​ទទួល​បាន​ចំនួន​អ្នក​តាមដាន​គណនី​របស់​ខ្លួន​រហូតដល់​ទៅ​ ​២០​ ​លាន​នាក់​ ​ខណៈ​ដែល​គាត់​មិន​តាមដាន​គណនី​ណា​ទាំងអស់​។​ ​គួរ​បញ្ជាក់​ថា​ ​បន្ទាប់ពី​ទទួល​បាន​ចំនួន​អ្នក​តាមដាន​រហូតដល់​ទៅ​ ​២០​ ​លាន​នាក់​ ​Lisa​ ​ក៏បាន​ក្លាយជា​តារា​ថៃ​ដែល​មាន​ចំនួន​អ្នក​អ្នក​តាមដាន​ច្រើនជាង​គេ​បំផុត​នៅក្នុង​បណ្តាញ​សង្គម​ ​Instagram​ ​ផង​ដែរ​៕​

អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម