ចង់ឡើងភ្នំអេវឺរ៉េស ត្រូវដឹងរឿង ២នេះសិន បើមិនចង់ស្លាប់
បរទេស៖ មនុស្សរាប់រយនាក់មកពីជុំវិញពិភពលោក បានធ្វើដំណើរទៅកាន់តំបន់ជួរភ្នំហិម៉ាល័យជារៀងរាល់ឆ្នាំ ដើម្បីឡើងទៅលើកំពូលភ្នំអេវឺរ៉េស ដែលជាភ្នំខ្ពស់បំផុតនៅលើពិភពលោក។ កត្តាថវិកា និងការហ្វឹកហាត់កាយសម្បទា គឺជារឿងចាំបាច់សម្រាប់អ្នកដែលមានបំណងឡើងភ្នំដែលមានកម្ពស់ ៨៨៤៨ម៉ែត្រនេះ។
យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា អ្នកដែលមានបំណងឡើងដល់កំពូលភ្នំអេវឺរ៉េស ត្រូវបង់ប្រាក់ ចន្លោះពី ៣៥០០០ដុល្លារ ដល់ ១០ម៉ឺនដុល្លារអាមេរិក ក្នុងនោះ បានរាប់បញ្ចូល ថ្លៃសុំការអនុញ្ញាតពីរដ្ឋាភិបាលប្រទេសនេប៉ាល់ ឬ រដ្ឋបាលតំបន់ទីបេរបស់ចិន ថ្លៃបំពង់អុកស៊ីសែន និងឧបករណ៍ឡើងភ្នំ ដូចជា តង់ កៅស៊ូសម្រាប់គេង និងស្បែកជើងឡើងភ្នំ ថ្នាំសង្កូវ និងចំណីអាហារ ព្រមទាំងថ្លៃជួលមគ្គុទ្ទេសក៍នាំផ្លូវ។
សារព័ត៌មាន Business Insider បានឱ្យដឹងថា រាងកាយរបស់មនុស្ស នឹងជួបភាពមិនប្រក្រតី នៅពេលឡើងដល់កម្ពស់ជាក់លាក់ណាមួយ ដោយសារតែកង្វះអុកស៊ីសែន សម្រាប់បំពេញតម្រូវការរបស់ខួរក្បាល និងសួត។ បើគេឡើងដល់កំពូលភ្នំអេវឺរ៉េស (៨៨៤៨ម៉ែត្រ) គេនឹងជួបប្រទះនឹង ”តំបន់មរណៈ” ដែលមានកម្ពស់ចាប់ពី ៨០០០ម៉ែត្រ ដែលអាចបណ្ដាលឱ្យពួកគេ ប្រឈមនឹងហានិភ័យដោយសារគាំងបេះដូង ស្ទះសរសៃឈាមនាំឱ្យបាត់បង់ស្មារតី ហើមខួរក្បាល លែងឃ្លានអាហារ ស្រវាំងភ្នែក ឬ ក្អួតចង្អោរ ជាដើម។
សូមជម្រាបថា ដោយសារមនុស្សឡើងភ្នំអេវឺរ៉េស មានភាពកកស្ទះខ្លាំង បានធ្វើឱ្យស្លាប់យ៉ាងហោចណាស់ ១១នាក់ កាលពីសប្ដាហ៍មុន៕
ប្រភព៖ Business Insider, CNN
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍