Connect with us

កម្ពុជា​ ​បង្ហាញ​អន្តរជាតិ​ពី​វប្ប​ធ​ម៍​ដ៏​ល្អឯក​នៅ​សាធារណរដ្ឋ​បេឡារូស​

​សាធារណរដ្ឋ​បេឡារូស​៖​ ​នៅក្នុង​ឆ្នាំនេះ​ ​ទិវា​វប្បធម៌​កម្ពុជា​ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ឯ​សាធារណរដ្ឋ​បេឡារូស​ ​ដែល​មាន​វត្តមាន​លោកជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រសិល្ប​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ ​នៅ​ ​Hall​ ​of​ ​the​ ​Philharmonic​ ​នៃ​ ​Belarusian​ ​State​ ​Philharmonic​។​ ​

ទិវា​វប្បធម៌​កម្ពុជា​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ដោយមាន​ការ​ដាក់​តាំង​រូបថត​ស្តីអំពី​វប្បធម៌​ ​ប្រពៃណី​ទំនៀម​ទំ​លាប់​ដ៏​ល្អ​ផូរផង់​ ​និង​ការ​សម្តែង​ទស្សនីយភាព​សិល្ប:របស់​កម្ពុជា​ ​ជូន​ទៅដល់​ប្រជាពលរដ្ឋ​បេឡារូស​ ​ឱ្យ​ពួកគាត់​បាន​ទស្សនា​ ​និង​សិក្សា​ស្វែងយល់​។​ ​មិន​តែប៉ុណ្ណោះ​ ​កម្ពុជា​ ​ក៏បាន​បង្ហាញ​វីដេអូ​ផ្សព្វផ្សាយ​អំ​ពី​សក្តា​នុ​ពល​ទេសចរណ៍​របស់​កម្ពុជា​ ​និង​សៀវភៅ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​របស់​កម្ពុជា​ ​ទៅកាន់​សាធារណរដ្ឋ​បេឡារូស​ផង​ដែរ​។​

​យោង​តាម​អ្នកនាំពាក្យ​ ​បាន​ប្រាប់​មកកាន់​ ​MyTV​ ​PLUS​ ​ប្រជាជន​បេឡារូស​ ​ពិតជា​ចាប់អារម្មណ៍​ចំពោះ​កន្លែង​ទេសចរណ៍​របស់​កម្ពុជា​មែនទែន​ ​ដោយ​សាល​ប្រារព្ធ​ពិធី​ត្រូវ​បាន​ប្រជាជន​បេឡារូស​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​៕​

 

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម