Connect with us

សិស្សានុសិស្ស​​​​ចំនួនជា​ង11ម៉ឺននាក់ បានកំពុងត្រៀម​ខ្លួន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិឆ្នាំ2018

ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 20-21 ខែសីហា ឆ្នាំ2018 ដោយមានបេក្ខជនប្រឡងសរុប ចំនួន117061នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ 20 សីហា 2018 ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមាន បេក្ខជនប្រឡងសរុបចំនួន117061នាក់ និងមានមណ្ឌលប្រឡងចំនួន 195មណ្ឌល ចែកចេញជា 4716បន្ទប់ នៅរាជធានីខេត្ត ទាំង25 នៃព្រះរាជាណាចក្រកម្ពុជា។

ការប្រឡងនេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀល ថ្ងៃទី11 ខែកញ្ញា ឆ្នាំ2018 សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2018 សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត។

ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅ ប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ជាដាច់ខាត។ ក្នុងករណីរកឃើញ ត្រូវចាត់ទុកថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជន និងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម