Connect with us

ត្រី​ជាច្រើន​ក្បាល​ ​ងាប់​ជាបន្តបន្ទាប់​ ​ដោយសារ​ភាពរាំងស្ងួត​នៅ​ថៃ​

​ថៃ​៖​ ​ត្រី​ជាច្រើន​ក្បាល​ ​បាន​ងាប់​ ​និង​ត្រូវ​បាន​អ្នកភូមិ​មួយ​ ​សែង​ចេញពី​ក្នុង​អាង​ស្ដុក​ទឹក​ ​Mae​ ​Kampong​ ​ដែល​បាន​រីងស្ងួត​ ​នៅ​ខេត្ត​ ​Phrae​ ​ភាគ​ខាងជើង​ប្រទេស​ថៃ​។​ ​អ្នកភូមិ​ឈ្មោះ​ ​Sangwan​ ​Durayab​ ​បាន​ប្រាប់​ប្រភព​កាលពី​ថ្ងៃទី២៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ថា​ ​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​មាន​ត្រី​រាជ​ ​ងាប់​ច្រើន​ក្បាល​យ៉ាង​ដូច្នេះ​។​

​ទោះបីជា​ប្រទេស​ថៃ​ ​កំពុង​ស្ថិត​ក្នុង​ការផ្លាស់ប្ដូរ​ពីរ​ដូវ​កាល​ប្រាំង​ ​ចូល​រដូវវស្សា​ក្ដី​ ​ក៏​តំបន់​នៅ​ភាគ​ខាងជើង​ប្រទេស​មួយចំនួន​ ​ជួបនឹង​ភាពរាំងស្ងួត​ ​បណ្ដាល​ឱ្យ​ទឹកទំនប់​ ​និង​អាង​ស្តុក​នានា​ ​បាន​ហួតហែង​។​ ​យ៉ាងហោចណាស់​ ​ត្រី​រាជ​ ​៤ក្បាល​ត្រូវ​បាន​ជួយសង្គ្រោះ​ទាន់ពេល​វេលា​ ​និង​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រភព​ទឹក​ផ្សេងទៀត​ ​ដែល​នៅ​ជិ​តៗ​នោះ​។​ ​ចំណែក​ ​ត្រី​រាជ​ដែល​ងាប់​ជាច្រើន​ក្បាល​ ​ត្រូវ​បាន​ឈ្មួញ​ ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ ​បាន​ប្រមាណ​ ​៥០០០ដុល្លារ​អាមេរិក​ ​ហើយ​ខ្លះទៀត​ ​បាន​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​៕​

សូមទស្សនាវីដេអូ៖

​ប្រភព​៖​ ​Coconuts​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម