Connect with us

គួរ​ឱ្យ​អាណិត​ណាស់​!​ ​កូនកាត់​បារាំង​ម្នាក់​ដែល​ត្រូវ​ឪពុក​ម្តាយ​ទុកចោល​ ​ត្រូវលក់​លៀស​ហាល​ដើម្បី​ជីវភាព

​ខេត្តមណ្ឌលគិរី​៖​ ​ក្មេង​ជាច្រើន​ត្រូវ​បាន​ឪពុក​ម្តាយ​បោះបង់ចោល​នៅ​ជុំវិញ​ពិភពលោក​ ​ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ​ក៏​មាន​មិន​តិច​ដែរ​ ​ដោយ​ថ្មី​ៗ​នេះ​គណនេយ្យ​ហ្វេ​សបុ​ក​ដែល​មានឈ្មោះ​ ​Malenn​ ​Small​ ​បាន​បង្ហោះ​រូបភាព៤​ ​សន្លឹក​របស់​ក្មេង​ដែល​មាន​ឪពុក​ជា​ជនជាតិ​បាន​រត់ចោល​ ​ចំណែក​ឯ​ម្តាយ​ក៏​មិនដឹង​នៅឯណា​ដែរ​ ​ព្រោះ​បច្ចុប្បន្ន​ប្អូន​បាន​រស់នៅ​ជាមួយ​នឹង​អ៊ំនៅ​ខេត្តមណ្ឌលគិរី​។​ ​

​ប្អូនស្រី​ត្រូវ​ឈរ​លក់​លៀស​នៅ​ម្តុំ​ផ្លូវបំបែក​ទៅ​ភ្នំ​ដោះក្រមុំ​ ​និង​ ​បុ​ប្ជា​ឥស្សា​ន្ត​ ​មុខ​កា​រ៉ា​សសាំង​ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង​ដោយសារតែ​ជីវភាព​ ​ក្រោយ​រូបភាព​បាន​ចែក​រំ​លែ​ក​តៗ​គ្នា​ជាច្រើន​មក​ ​មាន​បងប្អូន​កម្ពុជា​ជាច្រើន​មានចិត្ត​អាណិត​ដល់​ប្អូនស្រី​ជា​ខ្លាំង​។​ ​ប៉ុន្តែ​ក៏​មាន​អ្នកចូលរួម​មតិ​ខ្លះ​បាន​និយាយ​ថា​ ​ប្អូនស្រី​មិនមែន​ជា​កូនកាត់​ជាតិសាសន៍​ណា​ឡើយ​ព្រោះ​ឪពុក​ម្តាយ​ជា​ជនជាតិ​ខ្មែរ​ ​គ្រាន់តែ​ប្អូន​មានមុខមាត់​ស្រដៀង​ជនជាតិ​តែប៉ុណ្ណោះ​៕​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម