តារាចម្រៀង លោក ម៉ានិត ពិតជាចាកចេញពីសិល្បៈមែន ឬ ទេ?
ភ្នំពេញ៖ អតីតតារាចម្រៀងវ័យក្មេងមួយរូប ក៏ដូចជាអ្នកនិពន្ធរឿង បេសកកម្មមួយ ដែលធ្វើឱ្យ អ្នកទស្សនាមិនអាចបំភ្លេចបាន ស្រាប់ពេលមិនដឹងថារូបគាត់នៅទីណាសោះឡើយ។
អ្វីដែលមិនគួរឱ្យជឿថាក្រោយពេលបាត់មុខពីសិល្បៈមួយរយៈ អ្នកគាំទ្ររបស់លោកបានប្រទះឃើញរូបលោកទៅលម្ហែកាយនៅប្រទេសក្រៅទៅវិញ ដែលរូបលោកបានបង្ហោះរូបភាពជាមូយស្រីស្អាតជាច្រើន នៅកោះក្រាប៊ី ប្រទេសថៃ យ៉ាងសប្បាយរីករាយ មិនសូវខ្វល់ខ្វាយពីអាជីពសិល្បៈនោះឡើយ។
ម្ចាស់បទ “៩៩ឆ្នាំ” រូបនេះបានបាត់ដំណឹងជាច្រើនឆ្នាំមកហើយធ្វើឱ្យទស្សនិកជនដែលគាំទ្ររូបលោកជាច្រើន នាំគ្នានិយាយថា “តើអាយដល របស់គេទៅណាហើយ” ប៉ុន្តែក៏មិនមានដំណឹងនោះឡើយ ថាលោកពិតជាចាកចេញពីសិល្បៈមែន ឬ យ៉ាងណានោះទេ? ប៉ុន្តែថ្មីៗនេះលោកបានទទួលជោគជ័យក្នុងអាជីពជាអ្នកនិពន្ធ សៀវភៅដែលចេញលក់ម្តងៗ ត្រូវបានលក់ដាច់អស់មិនដល់មួយខែផង ស្រាប់តែមានការងឿងឆ្ងល់ថាតើលោកនឹងចាកចេញពីសិល្បៈហើយមកចាប់អាជីពជាអ្នកនិពន្ធ ឬយ៉ាងណា៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- ម៉ានិ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍