Connect with us

នៅក្មេង​សោះតែ​ ​សាលិ​ក​ ​មាន​មន្ត​ស្នេហ៍​ដល់​ម្លឹង​

​ប្រទេស​ចិន​៖​ ​ក្រោយពី​វីដេអូ​របស់​កុមារា​មុខស្រស់​ ​ធុច​ ​សាលិ​ក​ ​បាន​ចែកចាយ​ពី​ការ​លក់​វត្ថុ​អនុស្សាវរីយ៍​ដល់​ជនបរទេស​នៅមុខ​ប្រាសាទអង្គរវត្ត​ដែល​ថត​ដោយ​ស្រ្តី​ជនជាតិ​ម៉ាឡេស៊ី​រួចមក​ ​បាន​ធ្វើ​ឱ្យ​មនុស្សជា​ច្រើន​មានការ​ចាប់អារម្មណ៍​ទៅ​លើ​សម្ថ​ភាព​អាច​និយាយ​បាន១២ភាសា​ ​ជាមួយនឹង​វោហា​សព្ទ​លេប​ខាយ​បញ្ចុះបញ្ចូល​ដើម្បី​ឱ្យ​ភ្ញៀវ​ជួយ​ទិញទំនិញ​របស់​ខ្លួន​។​ ​

មួយ​ប៉ប្រិចភ្នែក​ប៉ុណ្ណោះ​ ​ប្អូនប្រុស​បាន​ក្លាយជា​ទី​ចាប់អារម្មណ៍​របស់​មហាជន​ឱ្យ​តាមដាន​រឿងរ៉ាវ​ផ្ទាល់​ ​ដោយសារតែ​មួយ​រយៈ​ក្រោយនេះ​ប្អូន​ ​និង​ ​ប្អូនប្រុស​បាន​ទទួល​ជំនួយ​ពី​លោក​ ​Khit​ ​Chhern​ ​ក្នុង​ការសិក្សា​នៅ​ប្រទេស​ចិន​រហូតមកដល់​ពេលនេះ​ប្អូន​ទាំងពីរ​បាន​ចូលរៀន​នៅ​សាលា​ល្បី​មួយ​នៅ​ ​Zhuji​ ​ប្រទេស​ចិន​។​ ​

ជាមួយនឹង​រូបភាព​ប៉ុន្មាន​សន្លឹក​អម​ដោយ​ទឹកមុខ​ដែល​ពោរពេញ​ទៅ​ដោយ​ស្នាមញញឹម​ដ៏​ស្រស់​របស់​ប្អូន​ ​និង​ ​ការ​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​ពីសំណាក់​មិត្ត​រួម​ថ្នាក់​ក្មេងស្រី​ស្អា​តៗ​ជាច្រើន​អាច​បញ្ជាក់​បាន​ពី​ភាព​ជោគជ័យ​នៃ​ការសិក្សា​នៅ​ទីនោះ​ដែល​ជា​ប្រទេស​ដែល​ប្អូន​មានបំណង​ប្រាថ្នា​ចង់ទៅ​សិក្សា​ជាយូរមកហើយ​៕​

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម