Connect with us

​ប្រទះឃើញ​តារា​ជើងចាស់​ហុងកុង​ ​Maggie​ ​Cheung​ ​ទិញ​អាវ​ក្នុង​នៅ​ផ្សារ​តាមផ្លូវ​

​ហុងកុង​៖​ ​អ្នក​និយមតាម​ដាន​រឿង​ ​ទិន​ ​ហ្វី​ ​ប្រាកដជា​បាន​ស្គាល់​តារា​សម្តែង​ជើងចាស់​ហុងកុង​ ​Meggie​ ​Cheung​ ​ហើយ​។​ ​ថ្មី​ៗ​នេះ​វីដេអូ​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​ដោយ​ ​Next​ ​Magazine​ ​បាន​បង្ហាញ​ពីអ​តី​ត​តារា​ស្រី​វ័យ៥៤ឆ្នាំ​ ​រូប​នេះ​បាន​ទៅ​ផ្សារ​ដែលគេ​ដាក់​លក់​របស់​តាម​ចិញ្ចើម​ផ្លូវ​ដើម្បី​ទិញ​ស្បែកជើង៣គូ​ដែល​ក្នុង​មួយគូ​មានតម្លៃ​ចន្លោះ​ពី​ ​២.៤០​ ​ដុល្លា​ ​ដល់​ ​៦.៣០​ ​ដុល្លា​។​

បន្ទាប់មក​ ​នាង​បាន​ដើរចូល​ហាង​មួយទៀត​ដើម្បី​ទិញ​អាវ​ក្នុង​ ​ដែល​មានតម្លៃ​ប្រហែល​ ​៤.៣៣​ ​ដុល្លា​ ​ប៉ុណ្ណោះ​ ​នេះ​បើ​យោង​តាម​ម្ចាស់ហាង​បាន​បញ្ជាក់​ថា​ ​Cheung​ ​និង​តារា​ជាច្រើន​ទៀត​គឺជា​អតិថិជន​ប្រចាំ​ហាង​របស់​គាត់​។​ ​វីដេអូ​មួយ​នេះ​មានការ​ចែក​រំ​លែ​ក​តៗ​គ្នា​ជាច្រើន​ ​និង​ ​មានការ​ភ្ញាក់ផ្អើល​ដោយសារតែ​នាង​ជាតា​រា​ភាពយន្ត​ ​និង​ ​ជាតា​រា​ដែល​និយម​លេង​ម៉ូត​បែប​ ​high​ ​class​ ​ប៉ុន្តែ​បែរជា​ជ្រើសរើស​ខោអាវ​ក្នុង​ ​និង​ ​ស្បែកជើង​បែប​សាមញ្ញ​ដែល​ដាក់​លក់​នៅ​ផ្សារ​តាមផ្លូវ​ទៅវិញ​៕​

សូមទស្សនាវីដេអូ៖

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម