មុខរបរដាំឈូកមិនសូវមានគូប្រជែងតែក៏កំពុងតែជួបប្រទះនឹងតម្លៃគ្រាប់ឈូកធ្លាក់ចុះផងដែរ
មុខរបរដាំឈូកគឺជាមុខរបរមួយដែលចាត់ទុកថាមិនសូវមានអ្នកធ្វើច្រើនដោយសារត្រូវការដីដែលលិចទឹកមានទំហំធំ ហើយត្រូវចំណាយដើមទុនទៅលើកូនឈូកដែលមានតម្លៃក្នុងមួយដើម ២៥០ រៀល។
សម្រាប់ដី១ហិកតាគេត្រូវតែដាំកូនឈូកយ៉ាងហើចណាស់ ១ ម៉ឺនដើម និងកម្មករ រហូតដល់ ១០ ទៅ ១២ នាក់ ដែលត្រូវបង់ថ្លៃពលកម្មក្នុងម្នាក់ចំនួន ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ហើយជាពិសេសគឺត្រូវប្រើថ្នាំបាញ់ម្តងក្នុងដីមួយហិកតា ១២ ម៉ឺនរៀល។ យ៉ាងហើចណាស់ត្រូវបាញ់ ប្រាំដងដើម្បីការពារសត្វល្អិត។
ម្យ៉ាងទៀតត្រូវចំណាយលើប្រេងសម្រាប់ចាក់ម៉ាស៊ីនបូមទឹកដែលត្រូវចាយប្រាក់រហូតដល់ ១០ម៉ឺនក្នុងមួយហិកតា។ យ៉ាណាមិញតម្លៃគ្រាប់ឈូកត្រូបានប្រមូលទិញក្នុងតម្លៃ ៣០០០រៀល ទៅ ៧០០០រៀលក្នុងមួយគីឡូក្រាមនេះបើយោងតាម ទំព័រហ្វេសបុករបស់ក្រុមទេសចរខ្មែរ។ ទោះជាយ៉ាងណាតម្លៃឈូកមានការធ្លាក់ចុះក្នុងមួយរយៈ់២ឆ្នាំចុងក្រោយនេះបណ្តាលឱ្យកសិករបែរទៅធ្វើស្រែចម្ការវិញ៕
ទីតាំងថត៖ ស្រុកពារាំង ខេត្តព្រៃវែង
រូបថត៖ សុខ សីហា (ក្រុមទេសចរខ្មែរ)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍