ដឹងអត់ថាហេតុអ្វីបានជា Pancake ឡើងចុះកម្ពុជា ញឹកញាប់ម្លេះ?
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះកញ្ញា Pancake Khemanit ដែលជាតារាសម្តែងដ៏ល្បីរបស់ថៃ បានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធរបស់ហាងមួយកន្លែងនៅផ្សា Aeon សែនសុខ។
កញ្ញា Pancake មានវត្តមានច្រើនដងមកហើយក្នុងការចូលរួមកម្មវិធីផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ រួមទាំងកម្មវិធីលក្ខណៈផ្លូវការ និងឯកជនរបស់ការសម្ពោធក្លិបជាដើម។ មូលហេតុដែលកញ្ញា Pancake តែងតែទទួលការអញ្ជើញឱ្យចូលរួមនៅក្នុងកម្មវិធីនៅប្រទេសកម្ពុជា ក៏ដោយសារតែ កញ្ញា Pancake គឺជាតារាល្បីដ៏ល្បីជាយូរឆ្នាំមកហើយនៅក្នុងប្រទេសថៃ ដែលមានទស្សនិជន និងអ្នកគាំទ្រកម្ពុជាច្រើនគាំទ្រគាត់។
មិនតែប៉ុណ្ណោះកញ្ញា Pancake ត្រូវបានគេឱ្យដឹងថា ជាតារាថៃដែលងាយស្រួលទាក់ទងឱ្យមកសម្តែង ឬ ចូលរួមកម្មវិធីច្រៀងផ្សេងៗ ចំណែកឯតម្លៃខ្លួនវិញ ក៏មានភាពសមរម្យផងដែរបើប្រៀបធៀបទៅនឹងតារាថៃដ៏ទៃទៀត នៅពេលដែលពួកគាត់មកកម្ពុជាម្តងៗ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍