Connect with us

Carlo​ ​Ancelotti​ ​ថា​ ​រូបលោក​មិន​ចង់​ចាកចេញ​ពី​ ​Napoli​ ​ឡើយ

​អ៊ីតាលី​៖​ ​លោក​ ​Carlo​ ​Ancelotti​ ​បាន​សារភាព​ថា​ ​រូបលោក​សង្ឃឹមថា​ ​នឹង​ស្នាក់នៅ​ជាមួយ​ ​Napoli​ ​រយៈពេល​ជា​យូរ​ទៀត​ ​ព្រោះ​ទីក្រុង​នោះ​មាន​ភាពល្អ​ប្រសើរ​។​

លោក​ ​Ancelotti​ ​ទើបតែ​បញ្ចប់​រដូវ​កាល​ទី១​ ​របស់​ខ្លួន​នៅជា​មួយ​ក្លិប​ ​Napoli​ ​ដោយ​ដឹកនាំ​ក្រុម​នេះ​ឈរ​នៅ​លេខ២​ ​ក្នុង​តារាង​ក្របខ័ណ្ឌ​ ​Serie​ ​A​ ​បើ​ទោះបីជា​រូបគេ​មិនបាន​ពាំនាំ​យក​ពានរង្វាន់​សម្រាប់​លួង​ចិត្ត​អ្នកគាំទ្រ​ ​San​ ​Paolo​ ​ក៏ដោយ​។​

គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​ទូរទស្សន៍​ ​Otto​ ​ថា​៖​ ​”​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​ ​Napoli​ ​គឺ​ធម្មតា​។​ ​ខ្ញុំ​មិនដឹង​ថា​ ​ខ្ញុំ​នឹង​ខកខាន​អ្វី​ទេ​ ​ប៉ុន្តែ​សង្ឃឹមថា​ខ្ញុំ​នឹង​ស្នាក់នៅ​ទីនេះ​ក្នុងរយៈពេល​យូរ​មួយ​ ​ហើយនឹង​ធ្វើការងារ​ ​និង​នាំ​យក​ពាន​ដែល​អាច​បំពេញចិត្ត​អ្នករាល់គ្នា​”​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម