Connect with us

អង់គ្លេស​បញ្ចេញ​ឃ្លី​ប​វីដេអូ​ប្រាប់​ឲ្យ​អ្នកគាំទ្រ​កុំ​ឲ្យ​ធ្វើ​រឿង​អា​ម៉ាស​ដល់​ប្រទេសជាតិ​

​អង់គ្លេស​៖​ ​មាន​អ្នកគាំទ្រ​ជនជាតិ​អង់គ្លេស​មួយ​ក្រុម​តូច​ធ្វើ​រឿង​មិន​សមរម្យ​ដែល​ធើ្វ​ឲ្យ​ប្រទេស​របស់​ពួកគេ​អាប់មុខអាប់មាត់​នៅក្នុង​ការ​ប្រកួត​មុន​ៗ​។ ​នៅមុន​ការប្រកួត​ ​Uefa​ ​Nations​ ​League​ ​នា​ពេល​ខាងមុខនេះ​ ​សមាគម​បាល់ទាត់​អង់គ្លេស​សង្ឃឹមថា​ ​អ្នកគាំទ្រ​ ​នឹង​មិន​ធ្វើ​រឿង​ច្របូកច្របល់​ទាំងនោះ​ទៀត​ ​ពេល​ដែល​ពួកគេ​ធ្វើដំណើរ​ទៅ​ព័រទុយហ្គាល់​។​

ក្រុមជម្រើសជាតិ​អង់​គ្លេ​សក៍​បាន​បញ្ចេញ​ឃ្លី​ប​វីដេអូ​ខ្លី​ ​ដែល​បង្ហាញ​ពី​កាយវិការ​មិន​សមរម្យ​ដែល​ធ្វើឲ្យ​ខ្មាសគេ​ ​ប៉ុន្តែ​យើង​មិន​ប្រាកដ​ថា​ ​ពិតជា​មានប្រសិទ្ធភាព​ទេ​ ​បើ​ទោះជា​មាន​វត្តមាន​របស់​ ​Gareth​ ​Southgate​ ​នៅទីបញ្ចប់​ក៏ដោយ​។​

ក្រុម​របស់​លោក​ ​Southgate​ ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុ​មហូ​ឡង់​នៅ​លើទឹក​ដី​ ​Guimarã​ ​ថ្ងៃទី​ ​6​ ​ខែមិថុនា​ ​ហើយ​ពួកគេ​សង្ឃឹមថា​ ​នឹង​កក់​កៅអី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ព័រទុយហ្គាល់​ ​ឬ​ស្វីស​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម