អ្នកដំណើរម្នាក់បានបង្ខំឱ្យបុគ្គលិកអាកាសចរលុតជង្គង់សុំទោសក្រោយការហោះហើរត្រូវពន្យាពេល
ប្រទេសចិន៖ ជនជាតិចិនដែលមិនមានចិត្តអំណត់ម្នាក់ដែលបានរង់ចាំជើងយន្តហោះដែលត្រូវហោះពី Zhengzhou ទៅ Shenzhen របស់អាកាសចរណ៍ West Air បានពន្យាពេលហោះហើររយៈពេល៧ម៉ោងដោយសារអាកាសធាតុមិនល្អ។
ពេលនោះបុរសម្នាក់មានការខឹងសម្បារយ៉ាងខ្លាំង និង បានស្រែកគំហកទៅបុគ្គលិកឱ្យលុតជង្គង់ដើម្បីធ្វើការសុំទោស ក្រោយមកបុគ្គលិកបានឆ្លើយតបទៅវិញថា “ខ្ញុំគ្រាន់តែបំពេញតួនាទីរបស់ខ្លួនប៉ុណ្ណោះ មិនមានហេតុផលដែលត្រូវធ្វើរឿងអាម៉ាសនេះទេ”។ ប៉ុន្តែបុរសដែលកំពុងតែមានកំហឹងនោះបានតបវិញថា “នេះមិនមែនជារឿងដែលអាម៉ាសឡើយ ប៉ុន្តែវាជារឿងដែលអ្នកគួរធ្វើជាតំណាងរបស់ក្រុមហ៊ុនដើម្បីធ្វើការសុំទោស”។
ក្រោយមកបុគ្គលិកម្នាក់នោះបានយល់ព្រមធ្វើការសុំទោស ប៉ុន្តែបុរសម្នាក់នោះទទូចឱ្យលុតជង្គង់ តែអ្នកដំណើរផ្សេងទៀតបានសម្រួលឱ្យសភាពការណ៍ប្រសើរឡើងវិញដោយសួរថា ”តើការសុំទោសអាចទទួលបានអ្វីមកវិញ?” ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍