Connect with us

ហួសចិត្ត​!​ ​ពី​ឡុ​ត​បើក​យន្តហោះ​ ​F​-​35​ ​គូរ​ចេញ​ជា​រូប​ម្យ៉ាង​

​អាមេរិក​៖​ ​មន្ត្រី​កងទ័ពអាកាស​អាមេរិក​ ​កាលពី​ថ្ងៃទី៣០​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ​ ​ដើម្បី​បកស្រាយ​ ​និង​សូមទោស​ជា​សាធារណៈ​ ​ជុំវិញ​រឿង​ដែល​ ​ពី​ឡុ​ត​ម្នាក់​ដែល​បើក​យន្តហោះ​ចម្បាំង​ ​F​-​35​ ​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​ ​បាន​ហោះ​ធ្វើជា​រូប​ ​ប្រដាប់​ភេទបុរស​ ​ដែល​បង្ក​ឱ្យ​មាន​ប្រតិកម្ម​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។​

​អ្នកនាំពាក្យ​នៅ​បន្ទាយ​កងទ័ពអាកាស​អាមេរិក​ ​Luke​ ​រដ្ឋ​ ​Arizona​ ​បាន​អះអាង​ថា​៖​ ​”​ពួក​យើង​ ​បានឃើញ​រូបថត​ជាច្រើន​សន្លឹក​ ​នៅ​លើ​អន​ឡាញ​ ​ចាប់ពី​រសៀល​ថ្ងៃអង្គារ​។​ ​ថ្នាក់ដឹកនាំ​កងទ័ព​ចម្បាំង​ទី៥៦​ ​បាន​ត្រួតពិនិត្យ​លើ​វីដេអូ​ហ្វឹកហាត់​ ​របស់​យន្តហោះ​នោះ​ ​និង​បាន​សន្និដ្ឋាន​ថា​ ​វា​ជា​យន្តហោះ​ ​F​-​35​ ​ដែល​កំពុង​ធ្វើ​សមយុទ្ធ​ជា​ធម្មតា​.​.​.​ ​បណ្ដាល​ឱ្យ​បង្កើត​ជារូបរាង​ដូច្នេះ​.​.​.​ ​នេះ​មិនមែន​ជា​ចេតនា​អាក្រក់​ ​ឬ​ឥរិយាបថ​មិន​សមរម្យ​ណាមួយ​ ​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​ឡើយ​”​។​

​សូមជម្រាប​ថា​ ​រូបថត​ត្រូវ​បាន​បង្ហោះ​ដោយសារ​ព័ត៌មាន​អាមេរិក​ ​Fox​ ​10​ ​៕​

​ប្រភព​៖​ ​CNN​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម