Connect with us

គួរ​ឱ្យ​អាណិត​!​ ​ទារក​ ​កើតមក​មាន​ទម្ងន់​ស្មើ​ផ្លែ​ប៉ោម​ ​ពេទ្យ​ថា​នឹង​ស្លាប់​ ​តែ​.​.​.​

​បរទេស​៖​ ​ក្រុម​គ្រូពេទ្យ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី២៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ថា​ ​មាន​ទារក​ម្នាក់​ ​បាន​កើតមក​មិន​គ្រប់ខែ​ ​មាន​ទម្ងន់​ត្រឹមតែ​ ​២៤៥ក្រាម​ប៉ុណ្ណោះ​ ​ពោល​គឺ​ស្មើនឹង​ផ្លែ​ប៉ោម​ ​១ផ្លែ​ប៉ុណ្ណោះ​។​ ​នេះ​ជា​កំណត់ត្រា​ ​ទារក​ដែល​មាន​ទម្ងន់​ស្រាល​បំផុត​ ​មិនធ្លាប់​មាននៅ​លើ​ពិភពលោក​។​

​ទារក​ ​ភេទ​ស្រី​ ​ឈ្មោះ​ ​Saybie​ ​នេះ​ ​បាន​កើត​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ ​San​ ​Diego​ ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ ​សហរដ្ឋអាមេរិក​ ​កាលពី​ខែធ្នូ​ ​ឆ្នាំ២០១៨​។​ ​គិត​ត្រឹម​ថ្ងៃ​ប្រកាស​ខាងលើ​ ​ទារក​ដដែល​ ​មាន​អាយុ​ ​២៣សប្ដាហ៍​ ​និង៣ថ្ងៃ​ ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​រយៈពេល​ ​៤០សប្ដាហ៍​។​

​ក្រោយ​កើត​ចេញពី​ផ្ទៃ​ម្ដាយ​ ​ភ្លាម​ៗ​ ​គ្រូពេទ្យ​បាន​ប្រាប់​ឪពុក​ក្មេង​ថា​ ​កូន​របស់​គាត់​ ​អាច​រស់​បានតែ​ ​១ម៉ោង​ប៉ុណ្ណោះ​។​ ​ក៏​ប៉ុន្តែ​ថ្មី​ៗ​នេះ​ ​ម្ដាយ​ទារក​ ​បាន​ចេញមុខ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ ​ដោយ​និយាយ​ថា​ ​កូនស្រី​របស់​គាត់​ ​មិនមែន​រស់​បានតែ​ ​១ម៉ោង​ដូច​ការ​លើកឡើង​នោះ​ទេ​ ​គឺ​ ​”​១ម៉ោង​ ​ក្លាយជា​ ​២ម៉ោង​ ​រួច​ក្លាយជា​ ​១ថ្ងៃ​ ​ហើយ​បន្ត​ក្លាយជា​ ​១សប្ដាហ៍​”​។​ ​

មកទល់​ពេលនេះ​ ​កូនស្រី​របស់​គាត់​ដែល​មាន​អាយុ​ ​៥ខែ​ ​មាន​សុខភាព​ល្អ​ ​ដូច​ទារក​ទូទៅ​ ​និង​មាន​ទម្ងន់​ ​២គីឡូក្រាម​ហើយ​។​

​សូមជម្រាប​ថា​ ​Saybei​ ​បាន​បំបែក​កំណត់ត្រា​របស់​ទារក​ម្នាក់​ ​ដែល​បាន​កើត​នៅ​ប្រទេស​អាល្លឺម៉ង់​ ​កាល​ពី​ឆ្នា២០១៥​ ​ដែល​មាន​ទម្ងន់​ ​២៥២ក្រាម​៕​

​ប្រភព​៖​ ​Khaosod​ ​English​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម