រៀបការតូចតាច តែសល់លុយ ឬ រៀបការធំដុំ តែជំពាក់គេ?
ភ្នំពេញ៖ ថ្ងៃដែលយើងរៀបអាពាហ៍ពិពាហ៍ គឺប្រហែលជាថ្ងៃដ៏មានអត្ថន័យបំផុតនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ មិនតែប៉ុណ្ណោះថ្ងៃនេះ ក៏អាចជាថ្ងៃដែលយើងនឹងរៀបចំពិធីដ៏ធំបំផុតផងដែរ ដែលអ្នកអាចនឹងចំណាយច្រើនសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អ្នក ដើម្បីឱ្យវាមើលទៅអធិកអធម។ យ៉ាងណាមិញមនុស្សមួយចំនួន មិនគិតយ៉ាងនេះទេ ដោយអ្នកខ្លះគិតថា ពិធីធំអធិកអធម មិនធានាថាយើងនឹងមានសេចក្តីសុខនោះទេ។
ដោយសារមនុស្សជាច្រើនគិតថា ថ្ងៃដែលយើងរៀបអាពាហ៍ពិពាហ៍ គឺថ្ងៃដ៏ធំបំផុតនោះ គ្រួសារដែលមានជីវភាពមធ្យម និងគ្រួសារដែលមិនសូវធូរធារ មួយចំនួន តែងតែទៅខ្ចីបំណុលគេដើម្បីយកមករៀបពិធីអាពាហ៍ពិពាហ៍ឱ្យបានធំ ដោយខ្លះការហើយ ជំពាក់បំណុលជាច្រើន។ ហើយខ្លះទៀត គ្រាន់តែរៀបចំតូចតាចប៉ុណ្ណោះ ដោយពួកគេទុកប្រាក់ដើម្បីទិញផ្ទះ ឬ រកស៊ី បន្ទាប់ពីរៀបការរួច។
តាមពិតពិធីរៀបអាពាហ៍ពិពាហ៍ធំ ឬ តូច ត្រូវបានរៀបចំឡើងដោយអាស្រ័យទៅតាមយល់ឃើញរបស់គ្រួសារនីមួយៗទេ។ ជាក់ស្តែង គ្រួសារដែលមានមុខមាត់ធំដុំ និងធូរធារនៅក្នុងសង្គម តែងតែរៀបចំពិធីអធិកអធម ដើម្បីឱ្យសមជាមួយមុខមាត់របស់គេ ពីព្រោះការចំណាយលុយច្រើន មិនមែនជាបញ្ហានោះទេ។ ចំនែកគ្រួសារដែលមានជីវភាពមធ្យមវិញ តែងតែរៀបចំពិធីធំ ឬ តូច ទៅតាមសមត្ថភាពដែលគេអាចធ្វើបាន។ ដោយឡែកគ្រួសារដែលមិនសូវធូរធារ តែងតែរៀបចំពិធីតូចតាច ឬ គ្រាន់តែសែន ក៏បាន។ ដូច្នេះ សូមប្រិយមិត្តរបស់ MyTV PLUS គិតគូឱ្យច្បាស់មុនសម្រេចិត្តរៀបការ៕
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍