ទឹកដោះគោកូនម៉ឹមសល់ អាចទុកបានប៉ុន្មានម៉ោង?
ម៉ាក់ៗខ្លះ ព្រោះតែមិនចង់ខ្ជះខ្ជាយទឹកដោះគោដែលកូនទើបម៉ឹមបន្តិច ឬ ឆុងហើយកូនមិនបៅ ច្រើនតែស្ដាយក៏យកទៅទុក ឬក្លាស្សេក្នុងទូទឹកកក ដើម្បីឲ្យកូនញ៉ាំពេលក្រោយទៀត។ តើទឹកដោះគោឆុងរួចអាចរក្សាទុកបានប៉ុន្មានម៉ោង មិនខូចគុណភាព?
ដើម្បីឲ្យច្បាស់ពីបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិបានប្រាប់មក Helloគ្រូពេទ្យ ថា ទឹកដោះគោឆុងនៅសល់ អាចយកទៅទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតា ឬក្នុងទូទឹកកកបាន តែទុកបានត្រឹម ១-១ ម៉ោងកន្លះប៉ុណ្ណោះ។ បើទុកយូរជាងនេះ ទឹកដោះគោខូចគុណភាពហើយ ត្រូវចាក់វាចោល កុំទៅស្ដាយអី ព្រោះពេលឲ្យកូនបន្តបៅទឹកដោះគោទាំងនោះ អាចធ្វើឲ្យឈឺពោះ ក្អួត ឬរាករូសក៏មាន លើសពីនោះ មេរោគនឹងចាប់លូតលាស់ក្នុងទឹកដោះគោ។
ទោះទឹកដោះឆុងរួចអាចរក្សាទុកបានពី ១-១ម៉ោងកន្លះ ក្តី តែលោកស្រីវេជ្ជបណ្ឌិតមិនលើកទឹកចិត្តឲ្យយើងឆុងទឹកដោះគោច្រើនសល់ទុកឲ្យកូនមឹមលើកក្រោយទៀតឡើយ គួរតែឆុងត្រឹមកម្រិតល្មមកូនម៉ឹមអស់ទៅបានហើយ។
ម៉ាក់ៗដែលឲ្យកូនម៉ឹមដោះគោត្រូវចងចាំថា ទឹកដោះគោខុសពីទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយអាចរក្សាទុករហូតទៅដល់ច្រើនថ្ងៃ ប្រសិនបើយើងយកទៅបង្កក។ ប្រសិនបើកូនម៉ឹមផង ឈប់ផង ពេលឈប់យើងត្រូវយកគម្របទឹកដបទឹកដោះគោមកបិទភ្លាមៗ ហើយបើអស់ហើយត្រូវលាងសម្អាតដបទឹកដោះគោភ្លាមៗ ព្រោះបើទុលចោលវានឹងមានកំណកជាប់ដប ធ្វើឲ្យពិបាកលាងសម្អាត ឬងាយនឹងកើតមេរោគ។ ចំណែកការលាងស្អាតត្រូវប្រើជាមួយសាប៊ូ បន្ទាប់មកស្ងោរសម្លាប់មេរោគ ត្រូវរលាស់ទឹកឲ្យស្ងួត ដើម្បីកុំឲ្យដបបែកញើស និងទុកដាក់នៅកន្លែងស្ងួត ស្អាត បិទឲ្យជិត កុំឲ្យមានធូលីចូល៕

- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍