កម្ពុជាពឹងជប៉ុននិងចិនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅឆ្នាំ២០៣០
កម្ពុជាទទួលបានការសន្យាពីថ្នាក់ដឹកនាំជប៉ុននិងចិនដើម្បីប្រក្លាយសេដ្ឋកិច្ចរបស់ខ្លួន ឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដែលនៅសល់ពេលប្រមាណ១១ឆ្នាំទៀតប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រមុខរដ្ឋាភិបាលជប៉ុន និង ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿននៅក្នុងតំបន់អាស៊ី បានសន្យាចំពោះសម្តេចថា ជប៉ុននិងចិននឹងជួយជ្រុមជ្រែងកម្ពុជា ដើម្បីឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួន។
ក្នុងពិធីសំណោះសំណាលជាមួយកម្មករនិយោជិតជាង១៤ម៉ឺននាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សម្តេចហ៊ុន សែន បានអះអាងពីជំនួបក្នុងពេលកន្លងមកជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុននិងចិន ដែលថ្នាក់ដឹកនាំទាំងពីរប្រទេសនេះសន្យាជួយកម្ពុជាឲ្យសម្រេចបាននូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការជំរុញការវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។
ការវិនិយោគរបស់ប្រទសចិននិងជប៉ុននៅកម្ពុជា មានស្ទើរតែគ្រប់វិស័យទាំងអស់ គម្រោងធំៗ ផ្តោតលើវិស័យអចលនទ្រព្យ ទេសចរណ៍ ធនាគារ ជាដើម។
យោងតាមអ្នកជំនាញ ចិនបានវិនិយោគនៅកម្ពុជាភាគច្រើនផ្តោតលើវិស័យអចលនទ្រព្យ ដោយសារទីផ្សារនេះមានភាពទាក់ទាញ និងផ្តល់ឳកាសចំណេញច្រើនដល់ពួកគេ។ គំរោងវិនិយោគរបស់ចិន មានក្រុមហ៊ុនវិនិយោគ និងសាងសង់សំណង់ជាង២០០ក្រុមហ៊ុន ដែលបាននិងកំពុងដំណើរការនៅព្រះរាជាណាចក្រកម្ពុជា។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍