Connect with us

តារា​ជើងចាស់​ ​លោក​ ​ទេព​ ​រិ​នដា​រ៉ូ​ ​បង្ហោះ​រូប​កាល​នៅ​ទស្ស​វត្សរ៍​ទី៨០​ ​សម័យ​ខោជើងប៉ាត់​

ភ្នំពេញ​៖​ ​តួអង្គ​សេដ្ឋី​នៅក្នុង​រឿង​ ​”​ផ្កាយ​មា​”​ ​របស់​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​លោក​ទេព​ ​រិ​នដា​រ៉ូ​ ​បាន​ទម្លាយ​នៅ​រូបថត​ជាច្រើន​ ​ដែល​លោក​ចង់​រំលឹក​ពីអ​តី​ត​កាលដែល​បាន​ទៅ​សិក្សា​បើក​យន្តហោះ​នៅ​ប្រទេស​រុស្ស៊ី​ ​ដែល​រូបថត​ទាំងនេះ​ពិតជា​ស្រស់​ស្អាត​ ​និង​ប្លែក​មែន​ ​។​ ​លោក​ ​ទេព​ ​រិ​នដា​រ៉ូ​ ​ជាតា​រា​មួយ​ដួង​ដែល​គាត់​ទុក​ថា​ជាកំពូល​តារា​សម្តែង​ ​របស់​កម្ពុជា​ ​គឺ​ ​លោក​ ​ទេព​ ​រិ​នដា​រ៉ូ​ ​គាត់​អាច​សម្តែង​បាន​គ្រប់​តួអង្គ​ ​ថែមទាំង​កំប្លែង​ទៀង​ផង​។​



​ប៉ុន្តែ​ថ្មី​ៗ​នេះ​ ​លោក​ ​ទេព​ ​រិ​នដា​រ៉ូ​ ​មានការ​មមាញឹក​ជាច្រើន​ជាមួយ​ការ​ថត​ខ្សែភាពយន្ត​រឿង​ខ្មែរ​ជាច្រើន​ ​មិនថា​រឿង​សម័យ​នោះ​ទ​ ​។​ ​
​ជាង​នេះ​ទៅទៀត​ ​លោក​ ​ទេព​ ​រិ​នដា​រ៉ូ​ ​ក៏បាន​ទម្លាយ​រូប​របស់​លោក​ជាច្រើន​សន្លឹក​នៅ​សម័យ​ទស្ស​វត្សរ៍​ទី៨០​ ​ដែលគេ​និយម​ចូលចិត្ត​ស្លៀកពាក់​ខោជើងប៉ាត់​ ​ដែល​លោក​បាន​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ ​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​សរសើរ​មិន​ដាច់​ពី​មាត់​ថា​លោក​ពិតជា​ស្អាត​ ​ហើយ​មាន​អារម្មណ៍​ថា​នឹកដល់​សម័យ​នោះ​ណាស់​។​

​លោក​ទេព​ ​រិ​នដា​រ៉ូ​ ​ក៏បាន​សរសេរ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​លោក​ថា​៖​ ​”​ធ្លាក់​ខ្យល់​បែបនេះ​នឹកឃើញ​កាលពី​នៅក្មេង​ ​រៀន​នៅ​សហភាពសូវៀត​ពេល​រដូវ​ធ្លាក់ទឹកកក​ ​គេ​នាំទៅ​លេង​លើ​ភ្នំ​មួយ​ដែល​មាន​រូបចម្លាក់​ធំ​បំផុត​នាទី​ក្រុង​វ៉ូ​ហ្គូហ្គ្រាដ​តាម​បណ្តោយ​ទី​ក្រុង​វ៉ូ​លហ្គា​ ​ពិតជា​ត្រជាក់​ខ្លាំង​ណាស់​។​ ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្តភក្តិ​នាំគ្នា​រត់ឡើង​ទៅលើ​ដើម្បី​បាន​ឆាប់​ទៅដល់​មុនគេ​ ​ព្រោះ​ប្រញាប់​ថតរូប​”​។​ ​

មិន​គួរ​ឱ្យ​ជឿ​សោះ​ថា​លោក​ ​ទេព​ ​រិ​នដា​រ៉ូ​ ​ពិតជា​ពូកែ​ថែរក្សា​រូប​ចាស់​ៗ​របស់​គាត់​បាន​ដល់​សព្វថ្ងៃ​ ​៕​

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម