Connect with us

Unai​ ​Emery​ ​បញ្ចុះបញ្ចូល​ខ្សែការពារ​ម្នាក់​របស់​ ​PSG​ ​ឲ្យ​ចូលរួម​ជាមួយ​ ​Arsenal​

​អង់គ្លេស​៖​ ​លោក​ ​Unai​ ​Emery​ ​កំពុង​ពិភាក្សា​ពី​ការ​នាំ​យក​កីឡាករ​ ​Thomas​ ​Meunier​ ​ដែល​ជា​ខ្សែការពារ​ស្តាំ​របស់​ ​Paris​ ​Saint​-​Germain​ ​ទៅកាន់​ ​Arsenal​។​នេះ​បើ​យោង​តាម​ ​RMC​ ​Sport​ ​ដែល​រាយការណ៍​ថា​ ​Meunier​ ​ចាប់អារម្មណ៍​ក្នុង​ការ​ជួបជុំ​ជាមួយ​អតីត​គ្រូបង្វឹក​ ​PSG​ ​របស់​គេ​ ​នៅ​ទី​ក្រុង​ឡុង​ ​ហើយ​ប្រហែលជា​បាន​ទទួល​កិច្ចសន្យា​ផ្ទាល់ខ្លួន​រយៈពេល​ខ្លី​ពី​ក្រុម​កាំភ្លើងធំ​ ​Arsenal​ ​។​ ​ក្រុម​កាំភ្លើងធំ​ត្រូវ​បាន​រាយការណ៍​ថា​ ​សង្ឃឹមថានឹង​ទិញ​ ​ខ្សែការពារ​វ័យ​ ​២៧ឆ្នាំ​រូប​នេះ​ក្នុង​តម្លៃ​តិច​ជាង​ ​២០លាន​អឹ​រ៉ូ​ ​ប៉ុន្តែ​ក្រុម​បារាំង​មាន​ចង់​លក់​ ​៣០លានជាង​។​កីឡាករ​អន្តរ​ជា​តិ​ប៊ែលហ្ស៊ិ​ក​ខាងលើ​នេះ​ត្រូវ​បាន​និយាយ​ថា​ ​បាន​និយាយ​ជាមួយ​ ​Emery​ ​ជាច្រើន​ដង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​ ​ហើយ​នៅពេល​គាត់​យល់ស្រប​ជាមួយ​ ​Arsenal​ ​នោះ​ ​ក្លិប​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​នឹង​ដាក់​សំណើ​ជា​ផ្លូវការ​មួយ​ជាមួយ​ ​PSG​ ​តែម្ដង​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម