Connect with us

កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ផ្តល់​ស្នាមញញឹម​ដល់​សិស្សានុសិស្ស​ក្នុង​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​

ភ្នំពេញ​៖​ ​កាលពី​ព្រឹកមិញ​នេះ​ ​កំពូល​តារាចម្រៀង​ ​Cover​ ​Song​ ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ ​សម្លេង​ស្តាប់​មិន​ជិនណាយ​ ​កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​សុខចិត្ត​ចំណាយពេល​វេលា​របស់​ខ្លួន​ចុះ​សួរ​សុខ​ទុ​ក្ខ​ប្អូន​ៗ​សិស្សានុសិស្ស​នៅ​តាម​បណ្តាល​សាលារៀន​ ​ព្រោះ​មួយឆ្នាំ​សម្រាប់​ពួកគាត់​មានតែ​ម្តង​នោះ​ទេ​ ​គឺ​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​ ​១មិថុនា​។​ ​បើ​តាម​ការ​រៀបរាប់​របស់​កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​នៅក្នុង​កម្មវិធី​សួរសុខទុក្ខ​ប្អូន​សិស្សានុសិស្ស​ ​កញ្ញា​ ​ពិតជា​មាន​អារម្មណ៍​មួយ​ថា​ ​ស្រស់ថ្លា​ពេល​ដែល​បាន​មក​ជួប​ប្អូន​ៗ​ ​ហើយ​មិនដឹងជា​ពេលណា​នោះ​ទេ​ទើប​គាត់​បាន​មក​ម្តង​ទៀត​នោះ​ឡើយ​។​ ​ទស្សនិកជន​តែងតែ​សរសើរ​គោ​ត់​មិន​ដាច់​ពី​មាត់​បទចម្រៀង​របស់​គាត់​ដែល​ច្រៀង​ចេញ​មក​សុទ្ធតែ​មាន​អត្ថន័យ​ ​ជា​បទ​ ​Cover​ ​Song​ ​របស់​គាត់​ ​សុទ្ធតែ​ជា​ចង្វាក់​ប្រពៃណី​ ​នឹង​បទចម្រៀង​ពីដើម​ ​គឺ​ទឹកដម​សម្លេង​របស់​គាត់​ស្តាប់​ហើយ​មិន​ចេះ​ជិនណាយ​ ​ស្តាប់​បាន​គ្រប់​វ័យ​តែម្តង​។​ ​ជាចុងក្រោយ​ ​កញ្ញា​ ​បាន​ ​មុ​ន្នី​ល័ក្ខ​ ​ក៏​អរគុណ​បងប្អូន​ដែល​បាន​ជួយ​ជា​ថ​វិការ​បន្តិចបន្តួច​ ​ជា​ពិ​សេ​សបងៗ​អាជ្ញាធរ​ដែនដី​ដែល​បាន​សម្រួលការ​ងារ​ជាច្រើន​ដល់​រូប​គាត់​៕​

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម