Connect with us

Manchester​ ​City​ ​បន្ថែម​ឈ្មោះ​ខ្សែបម្រើ​ចូលក្នុង​បញ្ជី​ទិញ​ ​ដើម្បី​ជំនួស​ ​Fernandinho​

​អង់គ្លេស​៖​ ​Manchester​ ​City​ ​ដាក់ឈ្មោះ​ខ្សែបម្រើ​ ​ពីរ​ ​បី​នាក់​ ​ចូលក្នុង​បញ្ជី​ទិញ​កីឡាករ​ ​ខណៈ​ដែល​ពួកគេ​សម្លឹង​មើល​ការស្វែងរក​កីឡាករ​ថ្មី​មក​ជំនួស​ ​Fernandinho​។​ ​បើ​តាម​ ​Sky​ ​Sports​ ​News​ ​បាន​ឲ្យដឹង​ថា​ ​កីឡាករ​ ​Rodri​ ​របស់​ ​Atletico​ ​Madrid​ ​ត្រូវ​បាន​មើលឃើញ​ថា​ ​ជា​កីឡាករ​ជំនួស​រយៈពេល​វែង​សម្រាប់​កីឡាករ​ ​Fernandinho​ ​ដែល​មានតម្លៃ​ផ្ដាច់​កុងត្រា​ ​៦០លាន​ផោន​។​ ​សារព័ត៌មាន​ដដែល​យល់ថា​ ​ក្រុម​មេឃ​ខៀវ​បាន​កំណត់​គោល​កៅ​ ​២ផ្សេងទៀត​នៅ​រដូវ​ក្តៅ​ដើម្បី​បំពេញ​ចន្លោះ​ប្រ​ហោល​នៅ​កណ្ដាល​។​ ​កីឡាករ​ ​Tanguy​ ​Ndombele​ ​របស់​ក្លិប​ ​Lyon​ ​ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​តាំងពី​ការចាប់អារម្មណ៍​របស់​ ​Pep​ ​Guardiola​ ​អំឡុង​ពេល​ប្រកួត​ទី២​ ​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​រដូវ​កាល​នេះ​។​ ​អាទិភាព​ក្នុង​ការផ្ទេរ​នេះ​គឺ​ដើម្បី​ស្វែងរក​អ្នកស្នង​តំណែង​របស់​កីឡាករ​ ​Fernandinho​ ​ដែល​រដូវ​កាលមុន​មិនបាន​ទិញ​ ​Jorginho​ ​កាលពី​រដូវ​ក្តៅ​មុន​៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម