Connect with us

Chelsea​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​យល់ព្រម​ឲ្យ​ ​Sarri​ ​ចូលរួម​ជាមួយ​ ​Juventus​

អង់គ្លេស​៖​ ​លោក​ ​Maurizio​ ​Sarri​ ​នឹង​វិលត្រឡប់​មកកាន់​ក្របខ័ណ្ឌ​ ​Serie​ ​A​ ​ដែល​រំពឹង​ថា​ ​នឹង​ទៅ​ដឹកនាំ​ ​Juventus​ ​នៅ​រដូវ​ក្តៅ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​នៅក្នុង​ប្រទេស​អ៊ីតាលី​។​Sarri​ ​បាន​បញ្ចប់​រដូវ​កាល​ទីមួយ​ ​នៅ​ ​Chelsea​ ​ដោយ​បាន​លើក​ពានរង្វាន់​ជាលើកដំបូង​នៃ​អាជីព​រកា​លពី​ថ្ងៃពុធ​ ​បន្ទាប់​ក្រុម​តោ​ខៀវ​យកឈ្នះ​ ​Arsenal​ ​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Europa​ ​League​ ​។​ ​ប៉ុន្តែ​ក្នុង​យុទ្ធនាការ​ដំបូង​ដែល​មាន​ភាព​ច្របូកច្របល់​អ៊ីតាលី​ ​ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​វិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត​វិញ​ ​ក្រោយ​បាន​ចាកចេញ​ពី​ ​Napoli​ ​ទៅ​ទី​ក្រុង​ឡុងដ៍​។​យោង​តាម​លោកPedullàដែល​ជា​ប្រធាន​ផ្នែក​កាសែត​ ​Sportitalia​ ​បាន​ឲ្យដឹង​ថា​ ​ភ្នាក់ងារ​របស់​ ​Sarri​ ​លោក​ ​Fali​ ​Ramadani​ ​បាន​ធ្វើ​កិច្ចចរចា​ជា​វិជ្ជមាន​ជាមួយ​ក្លិប​ ​Chelsea​ ​នៅ​សប្តាហ៍​នេះ​ ​ហើយ​ក្លិប​ទាំងពីរ​នេះ​បាន​យល់ព្រម​យ៉ាង​មុតមាំ​ជាមួយនឹង​ការ​ចាកចេញ​របស់​ ​លោក​ ​Sarri​៕​

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម