Connect with us

ព្រលានយន្តហោះ Manchester ជូនពរ Liverpool លើកពាន Champions League

អេស្ប៉ាញ៖ បើនិយាយពីក្លិបបាល់ទាត់ Manchester United និង Manchester City គឺជាគូសត្រូវស៊ីសាច់ហុតឈាមរបស់ Liverpool នៅក្នុងក្របខណ្ឌ English Premier League។ ដោយឡែកព្រលានយន្តហោះ Manchester វិញ បានធ្វើការជូនពរដល់ក្លិបបាល់ទាត់ Liverpool ឱ្យក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Champions League សម្រាប់ការប្រកួតទល់នឹង Tottenham Hotspur នៅយប់នេះ។

បើតាមរូបភាពដែលត្រូវបានបង្ហោះនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម បានឃើញបដាមួយដែលសរសេរថា “ព្រលានយន្តហោះ Manchester ជូនពរក្លិបបាល់ទាត់ Liverpool សំណាងល្អ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League” ។

គិតមកទល់ពេលនេះ អ្នកគាំទ្រ Liverpool និង Spurs កំពុងនាំគ្នាជួបជុំនៅឯទីក្រុង Madrid ដើម្បីត្រៀមចូលទស្សនា ក៏ដូចជារង់ចាំការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរដែលនឹងធ្វើឡើងនៅវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា៕

ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម