Connect with us

ហង្សក្រហម Liverpool បំបាក់មាន់ខ្នាយ Spur ដណ្តើមបានពាន Champions League

ប្រទេសអេស្បាញ៖ Liverpool ដណើ្តមបានពានអឺរុបដ៏ធំ Champions League ដោយយកឈ្នះ Tottenham Hotpurក្នុងលទ្ធផល២ ទល់នឹង ០។
គ្រាប់ដំបូងរបស់ Liverpool រកបានដោយ Mohamed Salah និងគ្រប់បិទកម្មវិធី Champion League រកបានដោយ Divock Origi ដែលនាំឱ្យ Liverpool យកឈ្នះ Tottenham Hotspur នៅល្ងាចថ្ងៃសៅរ៍នេះក្រោមការដឹកនាំរបស់លោក Juergen Klopp ។

ខ្សែប្រយុទ្ធជនជាតិអេហ្សីព Salah បានទទួលបាល់ប៉េណាល់ទី មួយគ្រាប់បន្ទាប់ពី Moussa Sissoko លើកដៃប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់របស់ Spur។

ទោះបីជា Tottenham ព្យាយាមតាមវិញដោយការខិតខំពី Maura Dele Alli និង Son Heung-min ក្តីក៏ត្រូវបានសង្រ្គោះដោយ អ្នកចាំទីជនជាតិប្រេស៊ីល Alisson របស់ Liverpool ។

Origi ដែលបានក្លាយជាវីរបុរសរបស់ Liverpool មួយរូបនោះបន្ទាប់ពីបញ្ចប់អនាគតរបស់ក្រុម
Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើកនេះបានបិទបញ្ចប់ការប្រកួត Champions League ដោយការស៊ុតបញ្ចូលទីគ្រាប់ទី២របស់ Liverpoolដែលនាំឱ្យ Liverpool លើកពាន Champions League លើកទី៦របស់ខ្លួននៅឆ្នាំនេះ៕

 

    Loading...

    ពេញនិយម