Connect with us

តោះមកស្គាល់នារីស្លៀកឈុតវាល រត់ចូលទីលានវគ្គផ្តាច់ព្រ័ត្រ UCL

អេស្ប៉ាញ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាង Liverpool ទល់នឹង Tottenham Hotspur កាលពីយប់មិញ ត្រូវបានអាជ្ញាកណ្ដាលផ្អាកការប្រកួត ក្នុងតង់ទីមួយ ដោយសារមាននារីរូបស្រស់ ស្លៀកពាក់វាល រត់ចូលទីលាន។ តាមការពិតនារីដដែល មិនមានជាអ្នកទស្សនាទូទៅនោះទេ។

 

នាងគឺជា Kinsey Wolanski មិត្តស្រីរបស់តារា Youtube Prank គឺ Vitaly Zdorovetskiy។ លោក Zdorovetskiy បានរត់ចូលទីលានប្រកួតដូចគ្នា កាលពីព្រឹត្តិការណ៍ World Cup 2014 ដែលត្រូវបានហាមឃាត់ មិនឱ្យចូលរួមទស្សនានៅក្នុងព្រឹត្តិការណ៍កីឡាធំៗ ទាំងអស់។ Wolanski មានអ្នកគាំទ្រក្នុងបណ្ដាញទំនាក់ទំនងសង្គម Instagram ប្រមាណ ៣០ម៉ឺននាក់។

ជាការកត់សម្គាល់ នាងធ្លាប់ជាតារារឿងអាសអាភាសផងដែរ ដោយថតឱ្យផលិតកម្ម Bang Bros អំឡុងឆ្នាំ២០១១។

សូមជម្រាបថា ការប្រកួតយប់មិញ គឺ Liverpool បានក្លាយជាជើងឯក Champions League បន្ទាប់ពីយកឈ្នះ Spurs ដោយលទ្ធផល ២-០៕

ប្រភព៖ Mirror

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

Caption: តាមពិតនារីយប់មិញ ធ្លាប់ជាតារាក្នុងរឿងកូនជ្រូកសោះ!

    Loading...

    ពេញនិយម