Connect with us

G-devith ប្រតិកម្មជាមួយការប្រើប្រាស់ពាក្យសម្តីរបស់លោក ហេង ឡុង លើ ទេព បូព្រឹក្ស

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកហេង ឡុង បានបង្ហោះរូបភាពជាមួយ កញ្ញ ទេព បូព្រឹក្ស លាយលំជាមួយចំណងជើងដែលបាននិយាយថា “បន្ទាប់ពីអាយដលត្រូវបានគេជះស្រាបៀរដាក់មុខ យើងបានយកថវិកាទៅជួយបងសានម៉ៅ និងបងក្តឹប” ។

 

ទ្រាំមិនបានចំពោះការប្រើប្រាស់ពាក្យសម្តីដែលមនុស្សប្រុស និងគួរប្រើលើមនុស្សស្រី លោក G-devith បានបង្ហោះសារមួយដោយបានសរសេរថា “ពាក្យសម្តីដែលបុរស មិនគួរនិយាយឥឡូវនេះគាត់បាននិយាយហើយ។ សូមបងប្អូនជួយផ្តល់យោបល់ម្នាក់មួយម៉ាត់ផង .. តម្លៃស្រ្តីនៃប្រទេសខ្ញុំអើយបុគ្គលដែលមានកិត្តយសដូចបងឡុង គេមិនបានផ្តល់អោយអ្នកឡើយ ខ្ញុំចុកទ្រូងនិងក្តុកក្តួលណាស់ idolអើយ”។

ប្រិយមិត្តជាច្រើនបានបង្ហាញពីការគាំទ្រ ចំពោះលោក G-devith ដែលលោកបានចេញមុខតតាំង ចំពោះការប្រើប្រាស់ពាក្យសម្តីរបស់លោកហេង ឡុង យ៉ាងដូច្នេះ៕

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម