Connect with us

ស្ត្រី​ម្នាក់​គាំងបេះដូង​ ​ដោយសារ​ញ៉ាំ​ថ្នាំស​ម្រ​ក​ទម្ងន់​គ្មាន​ចុះបញ្ជី​

​សិង្ហបុរី​៖​ ​ស្ត្រី​ម្នាក់​ ​មាន​ជួបនឹង​បញ្ហា​គាំងបេះដូង​ ​បន្ទាប់ពី​គាត់​បាន​ញ៉ាំ​ថ្នាំស​ម្រ​ក​ទម្ងន់​ ​ដែល​មិន​ត្រូវ​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​នេះ​បើ​យោង​តាម​ការ​លើកឡើង​ពី​អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​នៃ​ប្រទេស​សិង្ហបុរី​ ​នា​ថ្ងៃទី៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​សិង្ហបុរី​ ​បាន​រក​ឃើញ​ផលិតផល​ ​៤ប្រភេទ​ ​មាន​ដូចជា​ ​BB​ ​Body​,​ ​Bellow​ ​Smaze​,​ ​Choco​ ​Fit​ ​និង​ ​Seahorse​ ​Chop​ ​Du​ ​Zhong​ ​Ba​ ​Ji​ ​Wan​ ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​ជាច្រើន​ករណី​។​ ​ក្នុង​នោះ​ ​ស្ត្រី​ដែល​មាន​វ័យ​ខ្ទង់​ ​៥០ឆ្នាំ​ ​បាន​ញ៉ាំ​ថ្នាំ​ ​BB​ ​Body​ ​ដែល​គាត់​បាន​ទិញ​ពី​អន​ឡាញ​ ​ពី​អ្នកលក់​ដែល​មាន​ប្រភព​ពី​ប្រទេស​ម៉ាឡេស៊ី​។​ ​បន្ទាប់ពី​ញ៉ាំ​បាន​ ​៣ខែ​ ​រាងកាយ​របស់​គាត់​បាន​វិវឌ្ឍ​ជា​ជំងឺ​គាំងបេះដូង​ ​ដែល​បណ្ដាល​ឱ្យ​សន្លប់​បា​ត់​បង់​ស្ថា​រតី​។​ ​បច្ចុប្បន្ន​ ​គាត់​កំពុង​ទទួល​បានការ​ព្យាបាល​។​

​អាជ្ញាធរ​វិទ្យាសាស្ត្រ​សុខាភិបាល​សិង្ហបុរី​ ​បាន​ចេញ​បម្រាម​ ​មិន​ឱ្យ​មានការ​លក់​ផលិតផល​ទាំង៤ប្រភេទ​ ​ជាបន្ទាន់​។​ ​ចំពោះ​បុគ្គលិក​ដែល​នៅតែ​បន្ត​លក់​ ​នឹង​ត្រូវ​ប្រឈមមុខនឹង​ការ​ជាប់ពន្ធ​នា​គារ​ ​៣ឆ្នាំ​ ​និង​ត្រូវពិន័យជាប្រាក់​ ​១០ម៉ឺន​ដុល្លារ​សិង្ហបុរី​ ​ឬ​ ​ជាង​ ​៧ម៉ឺន​ដុល្លារ​អាមេរិក​៕​

​ប្រភព​៖​ ​Channel​ ​News​ ​Asia​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម