Connect with us

Neymar​ ​ថា​ ​ខ្លួន​ជា​ជនរងគ្រោះ​ ​ជុំវិញ​រឿង​ចាប់រំលោភ​ស្ត្រី​ប្រេស៊ីល​

​បរទេស​៖​ ​តារាបាល់ទាត់​ឆ្នើម​របស់​ក្លិប​ ​PSG​ ​និង​ក្រុមជម្រើសជាតិ​ប្រេស៊ីល​ ​Neymar​ ​កាលពី​ថ្ងៃទី២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​បាន​ចេញ​មក​បដិសេធ​ ​ករណី​ចាប់រំលោភ​ផ្លូវភេទ​លើ​ស្ត្រីជន​ជាតិ​ប្រេស៊ីល​ម្នាក់​ ​ដោយ​អះអាង​ថា​ ​គេ​គឺជា​ជនរងគ្រោះ​ទៅវិញ​ទេ​ ​ព្រោះ​ស្ត្រី​នោះ​ ​បាន​ឃុបឃិតជាមួយ​បក្ខពួក​ ​ដើម្បី​រៀបចំ​រឿង​នេះ​ឡើង​។​

​និយាយ​ក្នុង​វីដេអូ​មួយ​ ​Neymar​ ​បាន​អះអាង​ថា​៖​ ​”​វា​ជា​ទំនាក់​ទំនាក់​ធម្មតា​រវាង​ប្រុស​ ​និង​ស្រី​ ​ក្នុង​បន្ទប់​.​.​.​ ​វា​ជា​អន្ទាក់​ ​ដែល​ខ្ញុំ​បាន​ជ្រុលខ្លួន​”​។​ ​ចំណែក​អ្នកនាំពាក្យ​របស់​ ​Neymar​ ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ ​Neymar​ ​ជា​ជនរងគ្រោះ​ក្នុងករណី​ជំរិត​ទារប្រាក់​។​ ​​Neymar​ ​បាន​បញ្ជាក់​ទៀត​ថា​ ​គេ​និង​ស្ត្រី​នោះ​ ​ធ្លាប់​ថត​បង្ហោះ​រូបថត​សិច​ស៊ី​ឱ្យ​គ្នា​វិញ​ទៅមក​ ​ចាប់តាំងពី​ខែមីនា​ ​ឆ្នាំ២០១៩​។​

​យោង​តាម​របាយការណ៍​របស់​ប៉ូលិស​ ​នៅ​ទីក្រុង​ ​Sao​ ​Paulo​ ​កាលពី​ថ្ងៃទី៣១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ស្ត្រីជន​ជាតិ​ប្រេស៊ីល​នោះ​ ​បាន​ប្រាប់​ថា​ ​ខ្លួន​បាន​ទាក់ទង​ជាមួយ​ ​Neymar​ ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ​Instagram​ ​។​ ​បន្ទាប់មក​ ​Neymar​ ​បាន​ណាត់ជួប​នាង​នៅ​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ ​ដោយ​ធានា​ចេញថ្លៃ​សំបុត្រ​យន្តហោះ​ ​និង​ការ​ស្នាក់នៅ​។​ ​

នាង​ ​បាន​ទៅដល់​កាលពី​ថ្ងៃទី១៥​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​និង​ស្នាក់នៅ​សណ្ឋាគារ​ ​Hotel​ ​Sofitel​ ​Paris​ ​Arc​ ​Du​ ​Triomphe​ ​។​ នៅ​ថ្ងៃ​ដដែល​ ​ម៉ោង​ ​៨យប់​ ​Neymar​ ​បាន​ទៅដល់​បន្ទប់​របស់​នាង​ ​ក្នុង​សភាព​ស្រវឹង​ ​រួច​ក៏​ប៉ះពាល់​សម្ដី​ ​រហូត​ឈាន​ដល់​ការ​ចាប់រំលោភ​តែម្ដង​។​ ​នៅ​ថ្ងៃទី១៧​ ​ខែឧសភា​ ​ស្ត្រី​នោះ​ ​បាន​ត្រឡប់​មក​ប្រេស៊ីល​វិញ​ ​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​៕​

​ប្រភព​៖​ ​CNN​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

Loading...

ពេញនិយម