Connect with us

មីយ៉ាន់ម៉ា រកឃើញបវរកញ្ញាចក្រវាលឆ្នាំ ២០១៩ ប្រចាំប្រទេសហើយ

មីយ៉ាន់ម៉ា៖ កាលពីពេលថ្មីៗនេះ មីយ៉ាន់ម៉ា បានរកឃើញបវរកញ្ញាចក្រវាលឆ្នាំ ២០១៩ សម្រាប់តំណាងឱ្យប្រទេសក្នុងការប្រកួតបវរកញ្ញាចក្រវាលនៅលើឆាកអន្តរជាតិហើយ។ បវរកញ្ញាចក្រវាលឆ្នាំ ២០១៩ របស់មីយ៉ាន់ម៉ា បានទៅលើបេក្ខនារីដែលមានឈ្មោះថា Swe Zin Htet អាយុ ២០ ឆ្នាំ កម្ពស់ ១,៧៩ ម៉ែត្រ ទម្ងន់ ៥២ គីឡូក្រាម មកពីស្រុក ផាអាន។ កញ្ញា Swe Zin Htet បានទទួលការសិក្សានៅមហាវិទ្យាល័យសិល្បៈ និងវប្បធម៌ (National University of Arts and Culture) និងធ្លាប់មានបទពិសោធន៍នៅក្នុងវិស័យសិល្បៈជាច្រើន។ ចង់ដឹងថាសម្រស់របស់បវរកញ្ញាចក្រវាលមីយ៉ាន់ម៉ាស្រស់ស្អាតយ៉ាងណា សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

 

 

អត្ថបទ៖ ណារ៉ូត

    Loading...

    ពេញនិយម