Connect with us

តួអង្គរឿង John Wick អាចនឹងសម្ដែងក្នុងភាពយន្តថ្មីរបស់ផលិតកម្ម Marvel

អាមេរិក៖ ផលិតកម្ម Marvel កំពុងចរចាជាមួយតារាសម្ដែងដ៏ល្បីល្បាញក្នុងភាពយន្ត “John Wick” គឺលោក Keanu Reeves ដើម្បីចូលសម្ដែងក្នុងភាពយន្តថ្មីដែលគ្រោងចេញនៅពេលឆាប់ៗខាងមុខនេះ ដែលមានចំណងជើងថា “The Eternals” ។

យោងតាមគេហទំព័រ MCU Cosmic បានរាយការណ៍ថា ការចរចាមិនទាន់ចេញជាផ្លែផ្កានៅឡើយទេ។ Reeves អាចនឹងសម្ដែងជាតួអង្គសំខាន់មួយក្នុងរឿង The Eternals ។ បើពិតមែន Reeves នឹងក្លាយជាតួអង្គដ៏សំខាន់មួយទៀត បន្ទាប់ពីសេចក្ដីរាយការណ៍មួយថា លោកស្រី Angelina Jolie ក៏នឹងសម្ដែងក្នុងភាពយន្ត The Eternals ផងដែរ៕

ប្រភព៖ MCU Cosmic

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម