Connect with us

ម្ហូបខ្មែរ ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកម្រិតអាស៊ីនៅថៃ

ថៃ៖ សមាគមចុងភៅកម្ពុជា ទទួលបានជ័យលាភីពានមាស១ និងមេដាយគ្រប់កម្រិតថ្នាក់ចំនួន២៧ នៅទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការនាំយកម្ហូបខ្មែរ ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី Best Asian Gourmet Challenge ឆ្នាំ២០១៩។

លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូចូលរួមការប្រកួតនេះ បានឲ្យដឹងថា កម្មវិធីប្រកួតប្រជែង អាហារអាស៊ី ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ បានចាប់ផ្តើមថ្ងៃទី២៦ ខែឧសភា និងប្រកាសលទ្ធផល កាលពីរាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមប្រកួតមកពីប្រទេសថៃ , កម្ពុជា , ចិន , កូរ៉េខាងត្បូង , ហុងកុង , វៀតណាម , ម៉ាកាវ , ម៉ាឡេស៊ី , កោះតៃវ៉ាន់ , ហ្វីលីពីន , ឥណ្ឌូណេស៊ី , សិង្ហបុរី និង ប៉ាគីស្ថាន ហើយក៏មានក្រុមចុងភៅល្បីៗ ប្រមាណជិត ៩០០នាក់ មកពីបណ្តាខេត្តចំនួន៣០។

 

លោក ឡុង ប៊ុនហោ បានឲ្យដឹងទៀតថា ផ្តើមចេញពីរសជាតិម្ហូបខ្មែរចំនួន ១០មុខ សមាគមចុងភៅកម្ពុជា បាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ហើយចំពោះទេពកោសល្យនៃការផ្សំគ្រឿងចម្អិនម្ហូប។ វាគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិននៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ការលើកពានជ័យលាភី គឺរសជាតិម្ហូបខ្មែរ ។

លោក ឡុង ប៊ុនហោ បានឲ្យដឹងបន្ថែមទៀតថា លទ្ធផលដែលទទួលបាន គឺពានមាសជ័យលាភីប្រចាំតំបន់អាស៊ីចំនួន១ , មេដាយមាស ៣ , មេដាយប្រាក់ ៦ , មេដាយសំរឹទ្ធ ១៧ ហើយបានសម្រាប់បុគ្គលចុងភៅឆ្នើម ព្រមទាំងមេដាយកិត្តិយស ១ បន្ថែមទៀត៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម