Connect with us

ស្វែងយល់ពីប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យឧស្សាហកម្មវាយនភ័ណ និងដេរស្បែកជើង

ភ្នំពេញ ៖ ក្រសួងការងារ នឹងចាប់ផ្តើមពិភាក្សារអំពីការដំឡើងប្រាក់ឈ្នួល សម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់ឆ្នាំ២០១៩ ដោយត្រីភាគី គឺ ភាគី កម្មករនិយោជិត តំណាងដោយសហជីព ភាគីថៅកែរោងចក្រ និង ភាគីរដ្ឋាភិបាលតំណាងដោយរោងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កាលវិភាគនៃការពិភាក្សា គឺនឹងត្រូវចាប់ផ្តើមពីខែសីហានេះ រហូតដល់ខែកញ្ញា ឆ្នាំ ២០១៨ ។
យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាភាគីសំខាន់មួយក្នុងការសម្របសម្រួលវិវាទការងារនៅកម្ពុជា។ ការចរចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០១៣។
យើងនឹងស្វែងយល់ទស្សនៈទាន អំពីប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា។ តើការកំណត់ប្រាក់ឈ្នួលអប្បបរមាត្រូវធ្វើឡើងយ៉ាងដូចម្តេច ក្រោមច្បាប់ស្តីពីការងារ ព្រមទាំងប្រវត្តិប្រាក់ឈ្នួលអប្បបរមា និងការកំណត់ប្រាក់ឈ្នួល?
តើប្រាក់ឈ្នួលអប្បបរមាជាអ្វី?
ប្រាក់ឈ្នួលអប្បបរមាគឺជាឈ្នួលការងារ ឬឈ្នួលសេវាកំរិតដោយច្បាប់ជាតិ ដែលនិយោជកត្រូវបើកឲកម្មករ និយោជិត។ ប្រាក់ឈ្នួលអប្បបរមាខុសពី “ប្រាក់ឈ្នួលសម្រាប់ការរស់នៅ” ដែលមានន័យថាជាប្រាក់ចំណូលអប្បបរមា ដែលកម្មករនិយោជិតម្នាក់ និងអ្នកនៅក្រោមបន្ទុករបស់គាត់ត្រូវការជាចាំបាច់សម្រាប់អាហារ ជម្រក និង សំលៀកបំពាក់។ នៅកម្ពុជា ប្រាក់ឈ្នូលអប្បបរមាត្រូវបានគេចាត់ថាជា “ប្រាក់ឈ្នួលអប្បបរមា ដែលត្រូវធានាដោយ ច្បាប់”។
មាត្រា ១០៤ នៃច្បាប់ស្តីពីការងារចែងថា ប្រាក់ឈ្នួលអប្បបរមាត្រូវបានរៀបចំឡើងដើម្បី “រ៉ាប់រងកម្មករ និយោជិតគ្រប់រូបឲមានកំពស់ជីវភាពសមរម្យទៅតាមសេចក្តីថ្លៃថ្នូររបស់មនុស្ស”។
ប្រាក់ឈ្នួលអប្បបរមាអាចត្រូវបានកំណត់តាមកំរិតប្រាក់ឈ្នួល ឬប្រាក់សេវាប្រចាំម៉ោង ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែទាបបំផុត ហើយនៅកម្ពុជា ប្រាក់ឈ្នួលអប្បបរមាត្រូវបានគណនាតាមកំរិតកំណត់នៃប្រាក់ឈ្នួលប្រចាំខែ និង ត្រូវបានរៀបចំឡើងសម្រាប់កម្មករនិយោជិតទាំងអស់នៅក្រោមច្បាប់ស្តីពីការងារ (មាត្រា ១០៧)។
អនុសញ្ញាជាលាយល័ក្ខណ៍ អក្សរ ឬដោយមាត់ទទេណា ដែលតម្រូវឲឈ្នួលទៅកម្មករនិយោជិតដោយអត្រាទាបជាងប្រាក់ឈ្នួលអប្បបរមា ដែល ត្រូវធានាត្រូវទុកជាមោឃៈហើយគ្មានផលអ្វីឡើយ (មាត្រា ១០៥)។ ច្បាប់ស្តីពីការងារក៏គ្របដណ្តប់លើកម្មករនិយោជិត ធ្វើការទទួលប្រាក់ឈ្នួលតាមបរិមាណផលិតផល ហើយប្រាក់ឈ្នួលជាមធ្យមរបស់គាត់មិនអាចទាបជាងប្រាក់ឈ្នួល ដែល ត្រូវធានាទេ (មាត្រា ១០៨។)
តើប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់យ៉ាងដូចម្តេច?
ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់តាមរយៈការអនុម័តច្បាប់ស្តីពីការងារកម្ពុជាឆ្នាំ១៩៩៧ ហើយមាត្រា ១០៧ ផ្តល់យុត្តាធិការដល់ក្រសួងបណ្តុះបណ្តាល និងវិជ្ជាជីវៈក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្រោយការទទួលបានអនុសាសន៍ ពីគណៈកម្មការប្រឹក្សាការងារ ដែលជាគណៈកម្មការត្រីភាគីរួមមានតំណាងក្រសួងបណ្តុះបណ្តាល និងវិជ្ជាជីវៈ សមាគម និយោជក និងសហជីព។
យោងតាមច្បាប់ស្តីពីការងារ មានការពិចារណាលើធាតុផ្សំមួយចំនួនក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ធាតុផ្សំ ទាំងនេះរួមមាន ការវាយតម្លៃលើសេចក្តីត្រូវការរបស់កម្មករនិយោជិត (ដូចជា តម្លៃជីវភាពរស់នៅ កំរិតប្រាក់បៀវត្ស និងកំរិតជីវភាពប្រៀបធៀប) ព្រមទាំងការពិចារណាអំពីកត្តាទាំងឡាយនៃវិស័យសេដ្ឋកិច្ច (ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច ផលិតភាព និងកំរិតមុខរបរ)។
ប៉ុន្តែទោះបីជាមានចែងថា អ្នកណាមានអំណាចក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមាក្តី ច្បាប់ស្តីពីការងារមិនបាន ផ្តល់យន្តការច្បាស់លាស់សម្រាប់ការកំណត់ប្រាក់ឈ្នួលអប្បបរមាដោយសារមិនមានការកំណត់អំពីរយៈពេលទៀងទាត់ សម្រាប់ការត្រួតពិនិត្យឡើងវិញលើប្រាក់ឈ្នួលអប្បបរមា ឬការវាយតម្លៃឲបានច្បាស់លាស់ចំពោះតម្លៃនៃជីវភាពរស់នៅ និងសូចនាករសេដ្ឋកិច្ច។
ដោយសារកត្តានេះហើយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបង្កើតគណៈកម្មការចម្រុះត្រីភាគី ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីកំរិតប្រាក់ឈ្នួលអប្បបរមាសមរម្យនៅខែសីហា ឆ្នាំ២០១៣។ គណៈកម្មការចម្រុះនេះមាន សមាសភាពដូចជា តំណាងរដ្ឋាភិបាល សមាគមនិយោជក និងសហជីព។
ទន្ទឹមនឹងនីតិវិធីចែងក្នុងច្បាប់ស្តីពីការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ប្រាក់ឈ្នួល អប្បបរមាចំនួន ៤០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ នៅឆ្នាំ១៩៩៧ ប៉ុន្តែការត្រួតពិនិត្យឡើងវិញលើប្រាក់ឈ្នួល អប្បបរមាមិនត្រូវបានធ្វើឡើងឲបានទៀតទាត់ទេតាំងពីពេលនោះមក។ នៅឆ្នាំ២០០០ ប្រាក់ឈ្នួលអប្បបរមាត្រូវបាន តម្លើងដល់ ៤៥ ដុល្លារសហរដ្ឋងាមេរិកក្នុងមួយខែ។ ៦ឆ្នាំក្រោយមក ប្រាក់ឈ្នួលនេះត្រូវបានតម្លើងដល់ ៥០ ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែនៅឆ្នាំ២០០៦។ ប្រាក់ឈ្នួលដដែលត្រូវបានតម្លើងសាជាថ្មីទៀតនៅឆ្នាំ ២០០៨ ដល់ ៥៦ ដុល្លារ សហរដ្ឋអាមេរិករួមទាំងប្រាក់ឧបត្ថម្ភ និងដល់ ៦១ ដុល្លារសហរដ្ឋអាមេរិកនៅឆ្នាំ ២០១០។ (២០១៣) នៅខែឧសភា គណៈកម្មការប្រឹក្សាការងារតម្លើងប្រាក់ឈ្នួលអប្បបរមា ១៤ ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដែលធ្វើឲឡើងដល់ ៧៥ ដុល្លារសហរដ្ឋអាមេរិក្នុងមួយខែ។ ការតម្រូវឲដាក់បញ្ចូលប្រាក់ទ្រទ្រង់សុខភាព ៥ ដុល្លារសហរដ្ឋអាមេរិកក្នុងប្រាក់ ឈ្នួលអប្បបរមាធ្វើឲកម្មករនិយោជិតទទួលបានប្រាក់ឈ្នួល ៨០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។
ដោយឡែក ក្នុងសេចក្តីជូនដំណឹងលេខ ២០៩ ចេញនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៣ របស់ក្រសួងការងារ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការរៀបចំកិច្ចពិភាក្សាស្តីពីការតម្លើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត ទាំងអស់ក្នុងឆ្នាំ២០១៤ តាមរយៈយន្តការត្រីភាគី ដោយមានសមាសភាព រដ្ឋាភិបាល តំណាងនិយោជក និងសហជីព ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម