អាមេរិក ពិនិត្យឈ្មោះក្នុង Facebook អ៊ីម៉ែល របស់អ្នកស្នើសុំទិដ្ឋាការ
អាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ការស្នើសុំទិដ្ឋាការ នឹងតម្រូវឱ្យអ្នកស្នើទាំងអស់ ផ្ដល់ឈ្មោះគណនីដែលខ្លួនប្រើប្រាស់នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ដូចជា Facebook, Instagram, Youtube ព្រមទាំងអ៊ីម៉ែល ដែលប្រើប្រាស់បានរយៈពេលយ៉ាងតិច ៥ឆ្នាំ និងលេខទូរសព្ទ ជាដើម។
ជំហរនេះ គឺអនុវត្តតាមច្បាប់ដែលត្រូវបានស្នើកាលពីខែមីនា ឆ្នាំ២០១៨ ដោយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកទៅធ្វើការ និងសិក្សា ឬអ្នកទេសចរនានា ជិត ១៥លាននាក់ ដែលធ្វើដំណើរទៅកាន់ទឹកដីអាមេរិកជារៀងរាល់ឆ្នាំ នឹងត្រូវប៉ះពាល់។ យ៉ាងណាមិញ មន្ត្រីការទូត និងប្រតិភូតំណាងប្រទេសផ្សេងៗ ដែលគ្រោងចូលទៅកាន់ទឹកដីអាមេរិក ដើម្បីបំពេញការងាររបស់ពួកគេ ត្រូវបានលើកលែង។
អាមេរិក បានព្រមានថា បុគ្គលដែលកុហក ពីព័ត៌មានរបស់ខ្លួន នឹងត្រូវប្រឈមមុខនឹងច្បាប់អន្តោប្រវេសន៍អាមេរិកដែលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់៕
ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍