Connect with us

អស់សំណើចពេលបានឃើញរូបថត១សន្លឹក មុនទស្សនកិច្ចរបស់ត្រាំ នៅអង់គ្លេស

អង់គ្លេស៖ យុវជនអង់គ្លេសមួយក្រុម បានបង្កការចាប់អារម្មណ៍នៅលើបណ្ដាញសង្គម បន្ទាប់ពីពួកគេបាន កាត់ស្មៅឱ្យចេញជារូបផ្សេងៗ ក្នុងនោះ មានរូបមួយទាក់ទាញការចាប់អារម្មណ៍ជាងគេ។ រឿងនេះ បានកើតឡើង មុនការទៅដល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

ទីតាំងដែលក្រុមយុវជនអង់គ្លេស បានធ្វើរឿងខាងលើ ស្ថិតនៅជិតព្រលានយន្តហោះដែលលោកត្រាំ នឹងចុះចត។ យ៉ាងណាក៏ដោយ ជុំវិញការមកដល់របស់ប្រធានាធិបតីអាមេរិកនេះ អង់គ្លេសបានពង្រាយសន្តិសុខ ដើម្បីការពារសុវត្ថិភាពរបស់មេដឹកនាំកំពូលខាងលើ ដោយសារ មានសេចក្ដីរាយការណ៍ថា នឹងមានក្រុមបាតុករជាច្រើននាក់ ប្រមូលផ្ដុំគ្នា នៅទីក្រុងឡុងដ៍ ដើម្បីតវ៉ានឹងការមកដលរបស់ លោក ត្រាំ៕

ប្រភព៖ Ladbible

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម