Connect with us

តារា​សម្តែង​ហុងកុង​លោក​ ​Lee​ ​Siu​ ​Kei​ ​ទទួលមរណៈភាព​ក្នុង​វ័យ៦៩ឆ្នាំ​

​ហុងកុង​៖​ ​តារា​សម្តែង​ជើងចាស់​លោក​ ​Lee​ ​Siu​ ​Kei​ ​ដែល​និយម​សម្តែង​ជា​តួ​បងធំ​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃអាទិត្យ​ ​ទី២​ ​ខែមិថុនា​ ​ម្សិលមិញ​ដោយសារ​ជំងឺមហារីក​។​ ​Lee​ ​គឺជា​តួ​បងធំ​លំដាប់​លេខ៤ក្នុង​ឧស្សាហកម្ម​ខ្សែភាពយន្ត​ហុងកុង​ ​ដោយ​លោក​សម្តែង​បាន​ជាង៤០រឿង​នៅក្នុង​អាជីព​នេះ​។​ ​

លោក​បាប​ផ្អាក​ការ​សម្តែង​កាលពី​ខែវិច្ឆិកា​ឆ្នាំទៅ​ដើម្បី​ទទួលការ​វះកាត់​ដុំ​មហារីក​កាលពី​ខែមករា​ ​ក្រោយមក​ ​នៅក្នុង​ខែកុម្ភៈ​ ​លោក​បាន​ចុះឈ្មោះ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយនឹង​កញ្ញា​ ​Yau​ ​Hau​ ​Ching​ ​វ័យ​ ​៥៨ឆ្នាំ​ដែល​ជា​មិត្ត​ស្រី​របស់​លោក​រាប់អាន​គ្នា​អស់​រយៈពេល៣០ឆ្នាំ​ដោយសារតែ​សង្ឃឹមថានឹង​អាច​ឱ្យ​លោក​មានសំណាង​ ​និង​ ​ជា​ពី​ជំងឺ​ឡើងវិញ​។​ ​ប៉ុន្តែ​ជំងឺ​របស់​លោក​មិនបាន​ធូរស្បើយ​ឡើយ​តែ​វា​បាន​រាលដាល​ទៅដល់​សួត​ ​ដែល​ធ្វើ​ឱ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​រហូតដល់​ល្ងាច​ថ្ងៃអាទិត្យ​លោក​ក៏បាន​ទទួលមរណៈភាព​ដោយមាន​គ្រួសារ​ជូនដំណើរ​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម