Connect with us

តួអង្គ​រឿង​ ​John​ ​Wick​ ​អាច​នឹង​សម្ដែង​ក្នុង​ភាពយន្ត​ថ្មី​របស់​ផលិតកម្ម​ ​Marvel​

​អាមេរិក​៖​ ​ផលិតកម្ម​ ​Marvel​ ​កំពុង​ចរចា​ជាមួយ​តារា​សម្ដែង​ដ៏​ល្បីល្បាញ​ក្នុង​ភាពយន្ត​ ​“​John​ ​Wick​”​ ​គឺ​លោក​ ​Keanu​ ​Reeves​ ​ដើម្បី​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ថ្មី​ដែល​គ្រោង​ចេញ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ដែល​មាន​ចំណងជើង​ថា​ ​”​The​ ​Eternals​”​ ​។​

​យោង​តាម​គេហទំព័រ​ ​MCU​ ​Cosmic​ ​បាន​រាយការណ៍​ថា​ ​ការចរចា​មិនទាន់​ចេញ​ជា​ផ្លែផ្កា​នៅឡើយ​ទេ​។​ ​Reeves​ ​អាច​នឹង​សម្ដែង​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​រឿង​ ​The​ ​Eternals​ ​។​ ​

បើ​ពិតមែន​ ​Reeves​ ​នឹង​ក្លាយជា​តួអង្គ​ដ៏​សំខាន់​មួយទៀត​ ​បន្ទាប់ពី​សេចក្ដីរាយការណ៍​មួយ​ថា​ ​លោកស្រី​ ​Angelina​ ​Jolie​ ​ក៏​នឹង​សម្ដែង​ក្នុង​ភាពយន្ត​ ​The​ ​Eternals​ ​ផង​ដែរ​៕​

​ប្រភព​៖​ ​MCU​ ​Cosmic​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម