តួអង្គក្នុងរឿង Thor ប្រកាសចូលនិវត្តន៍ពី Hollywood ដើម្បីធ្វើជាឪពុកល្អម្នាក់
អូស្ត្រាលី៖ លោក Chris Hemsworth តារាសម្ដែងដែលមនុស្សភាគច្រើនបានស្គាល់តាមរយៈភាពយន្ត ”Thor” បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីការសម្ដែង កាលពីពេលថ្មីៗនេះ។
តារាសម្ដែងអូស្ត្រាលីដែលមានវ័យ ៣៥ឆ្នាំរូបនេះ បានបង្ហើបថា មូលហេតុដែលខ្លួនសម្រេចចិត្តចាកចេញពី Hollywood នេះ គឺដើម្បីចំណាយពេលឱ្យបានច្រើនជាមួយក្រុមគ្រួសារ ដែលមានភរិយាឈ្មោះ Elsa Pataky អាយុ ៤២ឆ្នាំ និងកូនៗ ចំនួន ៣នាក់។
Chris បានប្រាប់សារព័ត៌មាន Daily Telegraph ថា គាត់នឹងទៅរស់នៅទីក្រុង Byron Bay នៃប្រទេសអូស្ត្រាលី ដែលក្រុមគ្រួសាររបស់គាត់បានស្នាក់នៅទីនោះ ៥ឆ្នាំមកហើយ។ គាត់ធ្លាប់និយាយថា ការចាកចេញពីក្រុមគ្រួសារ មកសម្ដែងនៅក្រៅប្រទេស ជារឿងដ៏លំបាកសម្រាប់គាត់។
សូមជម្រាបថា Chris បានរៀបការជាមួយ Elsa កាលពីឆ្នាំ២០១០ មុននឹងចូលសម្ដែងក្នុងភាពយន្តជាលើកដំបូងរបស់គេ ក្រោមចំណងជើងថា ”William Ward” ។ នៅឆ្នាំ២០១៤ ពួកគេ បានទិញផ្ទះតម្លៃជាង ៧លានដុល្លារអាមេរិក៕
ប្រភព៖ Daily Mail
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍