រូបសំណាក់ឥន្ទ្រីបះជើងឡើងលើបានលេចចេញជារូបរាងនៅប្រទេសឥណ្ឌា និងចំណាយពេល១០ឆ្នាំក្នុងការបញ្ចប់គម្រោងសាងសង់
ឥណ្ឌា៖ សត្វឥន្រ្ទីដែលមានឈ្មោះ Jatayu ត្រូវបានគេស្គាល់នៅក្នុងរឿងព្រេងរាមាយណៈ ដោយក្នុងដំណើររឿង នាងសិតាដែលជាមហេសីរបស់ព្រះរាមណ៍ ត្រូវបានស្តេចយក្ស Ravana ចាប់ខ្លួនតែត្រូវបានបក្សី Jatayu ធ្វើការប្រយុទ្ធសដើម្បីជួយសង្គ្រោះនាងមកវិញបាន ប៉ុន្តែបក្សី Jatayu បានបាត់បង់ស្លាបខាងឆ្វេងរបស់ខ្លួនអស់មួយចំហៀង។
ហេតុដូចនេះហើយទើបមជ្ឈមណ្ឌល Jatayu Earth បានសម្រេចចិត្តសាងសង់រូបសំណាក់ដ៏ធំមួយដែលមានបណ្តោយប្រវែង៦១ម៉ែត្រ ទទឹងប្រវែង៤៦ម៉ែត្រ និង កំពស់២០ម៉ែត្រ ដែលសាងសង់ឡើងដោយលោក Anchal និង ក្រុមស្ថាបត្យកររបស់គាត់ដោយប្រើរយៈពេលអស់១០ឆ្នាំក្នុងការសាងសង់ឡើង។ សំណង់ស្ថាបត្យកម្មមួយនេះក៏បានបើកស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិឱ្យចូលទៅទស្សនាដើម្បីផ្តិតយករូបភាពផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍