Nani ថា ManUtd ចាំបាច់ត្រូវទិញកីឡាករលំដាប់ពិភពលោកច្រើនទៀត បើពួកគេចង់ស្រោចស្រង់ក្រុមឡើងវិញ
អង់គ្លេស៖ Nani បាននិយាយថា Manchester United ចាំបាច់ត្រូវចុះហត្ថលេខានាំយកកីឡាករលំដាប់ពិភពលោកច្រើនទៀត ប្រសិនបើពួកគេចង់លេងក្នុងក្របខ័ណ្ឌ Premier League ឬChampions League។ ManUtd កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបរាជ័យក្នុងការចូលលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ដែលតាមពីក្រោយ ៣២ពិន្ទុពីក្រុមម្ចាស់ជើងឯក Manchester City។
Ander Herrera និង Antonio Valencia នឹងត្រូវចាកចេញពី Old Trafford ខណៈអនាគតរបស់ Pogba, Lukaku, Sanchez, de Gea និង Mata មិនមានភាពច្បាស់លាស់។ ប៉ុន្តែក្រុមបិសាចក្រហមបានផ្សារភ្ជាប់ជាមួយនឹងការនាំយកកីឡាករ de Ligt របស់ Ajax, Joao Felix របស់ Benfica និង Gareth Bale របស់ Real Madrid ខណៈលោក Solskjaer ព្យាយាមបង្កើតក្រុមថ្មី។
Nani ជាកីឡាករម្នាក់របស់ United ដែលបានឈ្នះពានរង្វាន់ Premier League ក្នុងឆ្នាំ ២០១២-១៣ ហើយតារាបាល់ទាត់ ព័រទុយហ្គាល់រូបនេះបានសោកស្តាយចំពោះការធ្លាក់ទម្រង់របស់អតីតក្លិប ហើយបានប្រាប់ Omnisport ថា៖ ” ManUtd ត្រូវការកីឡាករលំដាប់ពិភពលោកច្រើនទៀត ដើម្បីផ្លាស់ប្តូរការធ្លាក់ចុះនៃក្រុមនាពេលបច្ចុប្បន្ននេះ”៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍