Connect with us

ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​Juventus​ ​កំពុង​រៀបចំ​វីដេអូ​សម្រាប់​លោក​ ​Sarri​ ​និង​ ​មួយទៀត​សម្រាប់​ ​Pep

​ ​អ៊ីតាលី​៖​ ​មាន​សេចក្ដីរាយការណ៍​ថា​ ​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​Juventus​ ​កំពុង​រៀបចំ​វីដេអូ​ចំនួន​ពីរ​សម្រាប់​លោក​ ​Maurizio​ ​Sarri​ ​និង​មួយទៀត​គឺ​ ​Pep​ ​Guardiola​។​ បើ​ទោះបីជា​សេចក្តី​ថ្លែងការណ៍​របស់​អ្នកគ្រប់គ្រង​ ​Juventus​ ​បាន​បង្ហើប​ថា​ ​Manchester​ ​City​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​ថា​ ​លោក​ ​Guardiola​ ​នឹង​មិន​ចរ​ចារ​ជាមួយ​ក្រុម​សេះបង្កង់​ ​ប៉ុន្តែ​គ្រូបង្វឹក​កា​តា​ឡាន់​រូប​នេះ​បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួច​ទៅ​ហើយ​។

​អ្នកគ្រប់គ្រង​ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​បាន​បង្ហាញខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ​TopCalcio24​ ​ហើយ​បាន​អះអាង​ថា​ ​Guardiola​ ​នៅតែ​ជា​ជម្រើស​ទីមួយ​សម្រាប់​ក្លិប​អ៊ីតាលី​ ​ប៉ុន្តែ​មានការ​លំបាក​ក្នុង​ការ​ចរ​ចារ​រឿង​ផ្ដាច់​កុងត្រា​ពី​ក្រុម​ ​Man​ ​City​ ​។​

ហេតុនេះ​ហើយ​ទើប​លោក​ ​Sarri​ ​ត្រូវ​រង់ចាំ​ការ​ចុះហត្ថលេខា​របស់​ ​Pep​ ​បើ​នៅតែ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ទេ​ ​ដូច្នេះ​ ​Juventus​ ​នឹង​ចរ​ចារ​ជាមួយ​អតីត​គ្រូ​ ​Napoli​ ​រូប​នេះ​ ​ព្រោះ​រូប​លោ​ក​ក៍​ហាក់ដូចជា​មានបំណង​ចាកចេញ​ពី​ក្លិប​តោ​ខៀវ​ ​ដើម្បី​វិលត្រឡប់​មកកាន់​ក្របខ័ណ្ឌ​ ​Serie​ ​A​ ​វិញ​ដែរ​។ ​លោក​ ​Momblano​ ​ថែមទាំង​អះអាង​ថា​ ​ក្រុម​សារព័ត៌មាន​សង្គម​របស់​ក្រុម​ ​Juventus​ ​ត្រូវ​បាន​ប្រាប់​ឲ្យ​រៀបចំ​វីដេអូ​ចំនួន​ពីរ​គឺ​ ​Sarri​ ​ជា​គ្រូបង្វឹក​ថ្មី​ ​ហើយ​មួយទៀត​គឺPep​ ​ទទួល​បានការ​ងារ​នៅ​ ​Turin​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម