Connect with us

VAR​ ​ត្រៀម​បង្ហាញខ្លួន​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Nations​ ​League​ ​និង​ ​ក្របខ័ណ្ឌ​ ​Premier​ ​League​

​បរទេស​៖​ ​អាជ្ញា​កណ្តាល​ជំនួយការ​វីដេអូ​ ​(​ ​VAR​ ​)​ ​នឹង​ត្រូវ​ដាក់​ប្រើ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ពាន​ ​Nations​ ​League​ ​នៅ​សប្តាហ៍​នេះ​ ​ហើយក៍​ត្រៀមខ្លួន​ជាលើកដំបូង​នៅក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ផង​ដែរ​។​ ​

នេះ​ជា​លើក​ទី១​ ​ហើយដែល​ ​VAR​ ​ត្រូវ​ដាក់​ប្រើ​នៅក្នុង​ការប្រកួត​ ​Nations​ ​League​ ​ដែល​គ្រប់គ្រង​ដោយ​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប​ ​Uefa​ ​។​ ​បច្ចេកវិទ្យា​នេះ​ធ្លាប់​បាន​ប្រើ​នៅក្នុង​ព្រឹត្តិ​ការណ៍​ ​World​ ​Cup​ ​ឆ្នាំ​ ​២០១៨​ ​និង​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​រដូវ​កាល​នេះ​ ​ខណៈ​ដែល​នឹង​បង្ហាញខ្លួន​ជាលើកដំបូង​នៅក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​នៅ​រដូវ​កាល​ក្រោយ​។

​Nations​ ​League​ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃពុធ​នៅពេល​ដែល​ក្រុម​ម្ចាស់ផ្ទះ​ព័រទុយហ្គាល់​ ​ស្វាគមន៍​ប្រទេស​ស្វីស​ ​និង​អង់គ្លេស​ជួប​ក្រុ​មហូ​ឡង់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ហើយ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម