រោងភាពយន្តរូបនិម្មិត (VR) ថ្មី នឹងបើកដំណើរការក្នុងទីក្រុងប៉េកាំង ប្រទេសចិន
ក្រុមហ៊ុនចិន អ៊រតុង ភីចឈ័រ (Er Dong Pictures) បានចាប់ផ្តើមសាងសង់រោងភាពយន្តដែលបញ្ចាំងរូបរាងពិតបែបនិម្មិតមួយដែលហៅកាត់ថា VR ក្នុងទីក្រុង ប៉េកាំង ដែលនឹងធ្វើឲ្យអ្នកទស្សនាទទួលបានបទពិសោធន៍ថ្មីនៅពេលមើលកុន។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមហ៊ុននេះបានបើកការដ្ឋានសាងសង់ រោងភាពយន្តខ្នាតយក្សមួយនេះ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានរោងភាពយន្តបែប VRនេះចំនួន២កន្លែងរួចមកហើយ ដោយមានមួយកន្លែងស្ថិតនៅក្នុង ផ្សារទំនើប សូឡាណា (Solana)។
ដោយត្រូវបានរចនាឡើងឱ្យមានរូបរាងដូចជាផ្នែកខាងក្នុងនៃយានអាវកាស បន្ទប់នេះមានប្រវែង ២០០ម៉ែត្រ និងកៅអីអង្គុយចំនួន ២០ ដែលមានភ្ជាប់វ៉ែនតា VR មកជាមួយផងដែរ។
លោក លីវ ប៊ីងជៀន អនុប្រធានក្រុមហ៊ុន Supersonic Film Technology Limited បាននិយាយថា ៖«កៅអីអង្គុយអាចបង្វិលបាន។ មុខងារមួយនេះអនុញ្ញាតឲ្យទស្សនិកជនបង្វិលខ្លួនដើម្បីទស្សនាអ្វីដែលពួកគេមិនដែលឃើញពីមុនមក។ ជាឧទាហរណ៍ ពេលយើងបង្វិលកៅអីមកក្រោយ វាមានមុំបង្វិលត្រឹមត្រូវ។ នៅពេលដែលយើងបង្វិលទៅចំហៀង យើងមិនអាចឃើញអ្វីដែលនៅពីក្រោយយើងទេ។ កៅអីបង្វិលនោះនឹងអាចធ្វើឲ្យយើងមើលឃើញបាន។»
ខុសពីរោងភាពយន្តបែបប្រពៃណី រោងភាពយន្ត VR អនុញ្ញាតឲ្យអ្នកទស្សនាជ្រើសរើសនូវអ្វីដែលគេចង់មើល បើទោះបីជាអង្គុយក្នុងបន្ទប់តែមួយក៏ដោយ។
លោក លីវ ប៊ីងជៀន អនុប្រធានក្រុមហ៊ុន Supersonic Film Technology Limited បានបញ្ជាក់បន្ថែមថា ៖ «ក្នុងរោងភាពយន្តបែបប្រពៃណី មានអេក្រង់តែ១សម្រាប់អ្នកទស្សនា ពី ២០០ទៅ៥០០នាក់ក្នុងពេលតែមួយតែប៉ុណ្ណោះ។ កៅអីនីមួយៗសុទ្ធតែ តម្រង់ទិសខុសៗគ្នា បើធៀបទៅនឹងអេក្រង់។ ប៉ុន្តែក្នុងរោងភាពយន្តបែប VRនេះ គ្រប់អ្នកទស្សនាទាំងអស់មានកាសម្នាក់មួយ ហើយមានអេក្រង់ LEDក្នុងវ៉ែនតាស្រាប់តែម្តង ដែលអនុញ្ញាតឲ្យអ្នកទស្សនាអាចផ្តោតអារម្មណ៍បានល្អជាងមុន នៅពេលកំពុងទស្សនាភាពយន្ត ដោយគ្មានការរំខានទេ៕»
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍