Connect with us

Trippier​ ​និយាយ​ថា​ ​គេ​មិន​ប្រាកដ​ថា​ ​នឹង​ស្នាក់នៅ​បន្ត​ជាមួយ​ ​Spurs​ ​ឬ​យ៉ាងណា​នោះ​ទេ

អង់គ្លេស​៖​ ​ខ្សែការពារ​ ​Kieran​ ​Trippier​ ​របស់​ ​Tottenham​ ​Hotspurs​ ​បាន​និយាយ​ថា​ ​គាត់​មិន​ប្រាកដ​ថា​ ​នឹង​ស្នាក់នៅ​បន្ត​ ​ឬ​យ៉ាងណា​នោះ​ទេ​ ​ហើយ​រំពឹង​ថា​នឹង​ពិភាក្សា​ពីអ​នាគ​ត​នៅ​រដូវ​ក្តៅ​។​

ខ្សែការពារ​អន្តរជាតិ​អង់គ្លេស​ដែល​ទទួលការ​ចាប់អារម្មណ៍​នៅ​ ​World​ ​Cup​ ​២០១៨​ ​ក្នុង​ប្រទេស​រុស្ស៊ី​រូប​នេះ​ត្រូវ​បាន​រាយការណ៍​ថា​ ​ជាគោល​ដៅ​របស់​ក្រុម​យក្ស​អ៊ីតាលី​ ​Napoli​ ​និង​ ​Juventus​ ​ហើយ​ក្រុម​ ​Atletico​ ​Madrid​ ​របស់​អេស្ប៉ាញ​ ​ក៏បាន​ទាក់ទង​ជាមួយនឹង​កីឡាករ​វ័យ​ ​២៨ឆ្នាំ​ផង​ដែរ​។​ ​ពេល​សួរ​ពីអ​នាគ​ត​របស់​គេ​ ​ខ្សែការពារ​រូប​នេះ​បាន​និយាយ​ថា​៖​ ​”​ខ្ញុំ​មិនដឹង​ទេ​។​ ​ខ្ញុំ​ចង់​ស្នាក់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ​ប៉ុន្តែ​តើ​អ្នក​អាច​ធ្វើអ្វី​បាន​?​ ​ខ្ញុំ​នឹង​រង​ចាំ​អ្វី​ដែល​នឹង​កើតឡើង​ ​និង​អ្វី​ដែល​ក្លិប​ចង់បាន​សំខាន់​បំផុត​។​ ​

Trippier​ ​ដែល​មាន​កុងត្រា​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស​រហូតដល់​ឆ្នាំ​ ​២០២២​ ​បាន​បង្ហាញខ្លួន​ចំនួន​ ​៣៨​ ​ប្រកួត​នៅ​រដូវ​កាល​នេះ​ ​ខណៈ​ដែល​ក្រុម​ពួកគេ​បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី៤​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​និង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម