ហេតុផលដែលអ្នកមិនគួរប្រើខ្សែសាកថ្មនៅព្រលានយន្តហោះ
គ្រឿងអេឡិកត្រូនិកគឺជារឿងសំខាន់បំផុតសម្រាប់មនុស្សដោយសារបច្ចេកវិជ្ជាកាន់តែទំនើប ដូចនេះទំនាក់ទំនង និង ការងារគឺត្រូវការទូរសព្ទ ឬ Laptop ជាចាំបាច់ ដូចនេះអ្នកត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចៀសវាងមានការលួចទិន្នន័យរបស់អ្នកពីក្រុម Hackers។
ជាពិសេសនៅពេលដែលអ្នកធ្វើដំណើរកំសាន្តទៅក្រៅប្រទេស អ្នកត្រូវប្រាកដថាអ្នកបានត្រៀម Power Bank ឬ ខ្សែសាកផ្ទាល់ខ្លួនជៀសវាងប្រើខ្សែសាកសាធារណៈដូចជានៅព្រលានយន្តហោះជាដើម ឬ បើទោះជាខ្សែសាកនោះជារបស់អ្នកដំណើរដែលគេភ្លេចក៏ដោយក៏មិនគួរប៉ះពាល់ដែរ។
យើងសង្កេតឃើញថា មានអ្នកដំណើរមិនតិចទេដែលបានឈរសាកថ្មទូរសព្ទទាំងដែលពួកគេមិនបានដឹងឡើយថា ខ្សែសាកថ្មទាំងនោះមិនមានសុវត្ថិភាពឡើយ ដោយវាអាចនឹងមានពួកឧក្រិដជនតំឡើងមេរោគនៅក្នុងទូរសព្ទលោកអ្នក ឬ ទាញយកទិន្នន័យរបស់អ្នកបានតាមរយៈខ្សែសាកថ្មទាំងនោះ។ ដូចនេះប្រសិនបើទូរសព្ទ ឬ កុំព្យូទ័ររបស់អ្នកអស់ថ្ម អ្នកគួរប្រើខ្សែសាករបស់ខ្លួនឯង ជៀសវាងប្រើប្រាស់របស់សាធារៈជាដាច់ខាត៕
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍